< ត្រឡប់ទៅធនធានទាំងអស់

សត្វត្រឡោកដូង


19-30 នាទី
១ នាក់ លើស
៣ឆ្នាំ លើស
កាវ, Glue, coconut shells, boxes, plates, Colored powder
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព សត្វត្រឡោកដូង
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ 

និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្រ្ត

ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)

សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប

ភាព)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។

(សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី
ឧបករណ៍  ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀត
សម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។

ការរៀបចំ ការរៀបចំសម្ភារមួយចំនួនដូចជា

-បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់
ក្មេងៗ។ 

-ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។ 

-បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យ
បានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? បាទ/ចាស សត្វ ឃ្មុំ ចាប
    តើសត្វចិញ្ចឹមមានអ្វីខ្លះ? បាទ/ចាស សត្វ ឆ្មា ឆ្កែ

តើសត្វព្រៃមានអ្វីខ្លះ? បាទ/ចាស ខ្លា តោ ដំរី 

  1. បង្ហាញរូបភាពគំរូសត្វត្រឡោកដូងដែលបានធ្វើរួចទៅកាន់ក្មេងៗទាំងអស់។
  2. ចែកត្រឡោកដូងមួយចំហៀងដល់ក្មេងម្នាក់មួយ។
  3. សួរក្មេងៗ៖ តើកូនៗចង់ច្នៃធ្វើសត្វត្រលោកដូងរូបអ្វីដែរ? សត្វឃ្មុំ អណ្តើក សត្វកំពីងដូង…។
  4. ឱ្យក្មេងៗផាត់ពណ៌លើត្រឡោកដូងដោយបែងចែកជាក្រុម តាមពណ៌ដែលពួកគេត្រូវការផាត់។
  5. បន្ទាប់មកចាប់ផ្តើមគូរភ្នែក ច្រមុះ ត្រចៀក ជើង អវយវៈដ៏ទៃទៀត។
  6. យើងអាចកាត់ក្រដាសជារង្វង់បិទធ្វើជាភ្នែក ឬច្រមុះ ត្រចៀក ជើង អវយវៈដ៏ទៃទៀតក៏បានដែរ។
  7. រួចផាត់ពណ៌ច្នៃឱ្យចេញជាប្រភេទសត្វដែលកូនៗចង់បាន។
  8. នៅពេលរង់ចាំថ្នាំពណ៌ស្ងួតល្អ អ្នកគ្រូអាចនិយាយអំពីសត្វផ្សេងៗដែលកុមារតាមក្រុមបានគូរ និងផាត់ពណ៌។ ឧទាហរណ៍៖ កូនៗនៅក្នុងក្រុមទី ១បានបង្កើតគឺជាសត្វ ឃ្មុំពណ៌លឿង ។
  9. សរសេរឈ្មោះសត្វត្រលោកដូងដែលក្មេងៗធ្វើរួចនៅលើក្ដារខៀន។


បម្រែបម្រួល៖

ពួកគេអាចគូររូបសត្វផ្សេងៗគ្នា ឬរូបផ្សេងក្រៅពីរូបសត្វក៏បានដែរ។ សម្រាប់ក្រុមនីមួយៗយើងត្រូវបែង
ចែកប្រភេទសត្វផ្សេងៗគ្នា (ឧទាហរណ៍៖ សត្វត្រី សត្វចាប សត្វគោ…) ។