ធនធានទាំងអស់

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]