< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប្រកួតសាងសង់ជាមួយគម្របដប


15-30 នាទី
២ ​នាក់លើស
៣ឆ្នាំ លើស
គម្របដប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

ល្បែង ប្រកួតសាងសង់ជាមួយគម្របដប

សិក្សាសង្គម (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបងបង្កើតរូបភាព

ភាសាខ្មែរ (ការស្ដាប់)៖ ស្ដាប់គេនិយាយ និងមានសមត្ថភាពស្ដាប់ដោយធ្វើតាមការណែនាំងាយៗ។

គោលបំណង

សិក្សាសង្គម ៖ រហ័សរហួនឈ្លាសវៃ និងបុិនប្រសប់ក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ឱ្យមានសោភ័ណ។ 

ភាសាខ្មែរ ប្រាប់បានពីសូរសម្លេងផ្សេងៗនៅក្ន្នុងបរិស្ថាន។

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ គម្របដបមួយចំនួន

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ ត្រៀមគម្របដប២ឈុតសម្រាប់ក្រុមនីមួយៗ ដែលមួយឈុតមាន ១៥  ឬ ២០ គម្របដប 

សេក្ដីណែនាំ៖ 

  1. និយាយទាក់ទងទៅនឹងជនពិការភ្នែក។ ពិភាក្សាគ្នាពីការធ្វើអ្វីមួយដោយមើលមិនឃើញ។ 
  2. បង្ហាញក៏ដូចជាពន្យល់ក្មេងថា ថ្ងៃនេះពួកគេទាំងអស់នឹងត្រូវធ្វើការជាគូរៗពីរនាក់ ដោយធ្វើជាពិការភ្នែក និងប្រាប់ដៃគូរឱ្យធ្វើអ្វីមួយដោយគ្រាន់តែនិយាយប្រាប់តាមសម្លេង។
  3. បែងចែកក្មេងៗទៅជាគូរៗឱ្យហើយ ដើម្បីមានការងាយស្រួលក្នុងការលេងល្បែងនេះ។ 
  4. ពន្យល់ក្មេងៗពីល្បែងសកម្មភាពនេះឱ្យបានច្បាស់។
  1. មុននឹងលេងសូមអ្នកហៅក្មេងណាម្នាក់ មកលេងសាកល្បងឱ្យពួកគេទាំងអស់គ្នាបានមើលឱ្យច្បាស់ជាមុនសិន។
  2. ក្មេងដែលនៅក្នុងក្រុមអាចសួរគ្នា ដើម្បីឱ្យច្បាស់ពីការធ្វើរូបភាពរបស់ពួកគេបានដោយសេវី។