< ត្រឡប់ទៅធនធានទាំងអស់
ល្បែងតម្បាញ
សកម្មភាព ៖ ល្បែងតម្បាញ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម
ការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន)
គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។
ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។
(សិក្សាសង្កម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់
បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល ផាមួង អាវប៉ាក់ជាដើម។
ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។ សប្បាយរីករាយ និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។
កម្រិតសិក្សា ៖ ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។
ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែង តម្បាញ ជាមួយកូនៗទាំងអស់គ្នា។
- បង្ហាញ‹ក្រមា› ហើយសួរថា កូនៗតើនេះជាអ្វី?
- សរសេរពាក្យថា ‹ក្រមា› នៅលើក្ដារខៀន។
- អ្នកសួរក្មេងៗថា តើគេប្រើក្រមានៅពេលណា?
– នៅពេលបុណ្យប្រពៃណីជាតិខ្មែរ ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ។ - សួរសំណួរមួយទៀតថា តើក្រមាមានសារៈសំខាន់អ្វីខ្លះ?
– ចាស/បាទ ជូតខ្លួន ដើម្បីងូតទឹក ជូតមុខ ពានាទៅវត្ត ទទូរបាំងថ្ងៃ ។ - និយាយប្រាប់ក្មេងៗពីប្រវត្តិក្រមា មានចាប់ តាំង ពីសតវត្ស ទីមួយនៃរជ្ជកាលព្រះបាត ហ៊ុន ទៀន (Hun Tean) ។
- ប្រាប់ក្មេងៗថា ហេតុអ្វីបានជាគេប្រើក្រមារហូតមកដល់សព្វថ្ងៃ ។
– ពីព្រោះក្រមា បានក្លាយ ជាអត្តសញ្ញាណ នៃសម្លៀក បំពាក់ ខ្មែរ។ - សួរពួកគេថា ដឹងពីរបៀបធ្វើវាដែរអត់? – បាទ/ចាស មិនដឹង ដឹង
- សរសេរពាក្យ ត្បាញ ឬតម្បាញ នៅលើក្ដារខៀន និងពន្យល់ពាក្យទាំង២ទៅក្មេងៗឱ្យច្បាស់។
- តម្បាញ គឺជាគ្រឿងប្រដាប់សម្រាប់ត្បាញ
- ត្បាញ គឺខ្ទាស់ចេសអំបោះ ឬចេសសូត្រឱ្យក្លាយជាក្រមា ឬសំពត់
- បង្ហាញក្មេងៗពី ‹កីតម្បាញ› ដែលអ្នកបានធ្វើទុករួចនោះទៅកាន់ក្មេងៗ។
- បង្ហាញក្មេងៗពីរបៀបធ្វើ និងចងកីតម្បាញ ជាមួយនឹងអំបោះ។
- បន្ទាប់មក បង្ហាញក្មេងៗពីរបៀបនៃការត្បាញដែលយើងត្រូវ ប្រើម្ជុលជ័រ ឬ ដង្គៀបខ្មៅ។
- ចាប់ផ្ដើមចែកសម្ភារឱ្យទៅកាន់ក្មេងៗ និងជួយពួកគេ ប្រសិនបើពួកគេត្រូវការជំនួយពីអ្នក។
- បង្ហាញពួកគេពីរបៀបនៃការចងខ្សែរអំបោះនៅពេលដែលត្បាញរួចរាល់។
- ចុងក្រោយ ពួកគេអាចដោះវាចេញពីកីតម្បាញហ្នឹងបានជាការស្រេច។
របៀបធ្វើកីតម្បាញ ត្រូវត្រៀមសម្ភារ ដូចជា៖ ក្រដាសកេះដែលមានរាងចតុកោណកែង អំបោះដែលមានពណ៌ផ្សេងៗពីគ្នាទៅតាមការចូលចិត្តរបស់អ្នក ម្ជុលជ័រ ឬដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។ ដំបូង យកក្រដាសកេះដែលមានរាងចតុកោណកែង កាត់ខាងចុងបន្តិចជាចម្រៀកៗស្មើៗគ្នា ទាំងសងខាង សម្រាប់ខ្ទាស់អំបោះ។ នៅពេលដែលចងខ្សែរួចហើយនោះ ចាប់ផ្ដើមប្រើអំបោះដែលមានច្រើនពណ៌នោះ ត្បាញជាក្រមា ទៅតាមការចូលចិត្តរបស់ពួកគេ។ ការត្បាញធ្វើដូចជាត្បាញកន្ទេលអញ្ចឹងដែរ។ រុំព័ទ្ធ និងស៊ក លើក្រោមទៅវិញទៅមកជាក្រឡា និងលាយពណ៌អំបោះ ដើម្បីឱ្យវាកាន់តែ ស្រស់ស្អាតជាងមុនទៀត។ |