ធនធានទាំងអស់

ល្បែងតើអ្នកណាខកខានតម្រង់ជួរ?

សកម្មភាព ៖ ល្បែងតើអ្នកណាខកខានតម្រង់ជួរ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច​ និងសាច់ដុំធំ)។សិក្សាសង្គមបំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។ គោលបំណង ៖           (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ រកកន្លែងងាយស្រួលតម្រង់ជួរ សេក្ដីណែនាំ៖  ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ​/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ?  សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖  តើកូនៗស្គាល់មិត្តរួមថ្នាក់ដែរឬទេ? (ដូចជា ឈ្មោះ មុខមាត់ ជាដើម…។)  តើថ្ងៃនេះនរណាគេខ្លះអវត្តមាន? – ចាស/បាទ ….. តើកូនៗធ្លាប់ធ្វើការងារជាក្រុមដែរឬទេ? – ចាស/បាទ […]