ធនធានទាំងអស់

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]