< ត្រឡប់ទៅធនធានទាំងអស់
ល្បែងឡូតូបន្លែ
សកម្មភាព៖ ល្បែងឡូតូបន្លែ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។
គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។
ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។
អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។
ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតឡូតូ (កាត ១(សខ្មៅ, ពណ៌), កាត ២(សខ្មៅ, ពណ៌), កាត ៣(សខ្មៅ, ពណ៌), កាត ៤(សខ្មៅ, ពណ៌), កាត ៥(សខ្មៅ, ពណ៌), កាត ៦(សខ្មៅ, ពណ៌), កាត ៧)
វត្ដុរាប់ចំនួនឱ្យបានគ្រប់គ្រាន់ សម្រាប់ក្មេងម្នាក់បើលេងជាថ្នាក់ ជាក្រុម និងជាគូរ។ ក្រុមអាចមាន៦នាក់ គូរមាន ២នាក់។
ការរៀបចំ ៖ បោះពុម្ភចេញ និងអ៊ុតកាតឡូតូ សម្រាប់លេងជា គូរ ឬ ក្រុម និងជាថ្នាក់តែម្ដង។ បោះពុម្ភកាតបន្លែតូចៗជាឈុត និងអ៊ុត ។ ប្រសិនលេងជាថ្នាក់គឺធ្វើតែ ១ឈុតបានហើយ។
គូរ ឬ ក្រុម ៖ អាចធ្វើការជាគូរ ឬ ក្រុម និងជាថ្នាក់ដើម្បីកាត់បន្ថយចំនួនល្បែងដែលត្រូវការបោះពុម្ព។ ពួកគេនឹងមានសន្លឹកកាតរៀងៗខ្លួនហើយនឹងប្តូរវេនគ្នា ហើយដាក់បញ្ឈរនៅលើក្តារក្រុមរបស់ពួកគេ។
ថ្នាក់ ៖ ចែកកាតឡូតូទៅក្មេងទាំងអស់ និងស្រែកបន្លែទៅកាន់ក្មេងៗ និងធ្វើដូចនេះ អាចមាន
ក្មេងច្រើនដែលឈ្នះក្នុងពេលតែមួយ ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងឡូតូបន្លែជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗ៖ តើកូនៗស្គាល់ប្រព័ន្ធភាពសុំានៅក្នុងខ្លួនរបស់មនុស្សទែ?
បាទ/ចាស ស្គាល់។ - តើអ្វីតែងតែប្រយុទ្ធប្រឆាំងនឹមេរោគ? បាទ/ចាស ប្រព័ន្ធភាពសុាំ
- ពិភាក្សាប្រភេទអារហារ ៣ក្រុមមានអាហារសាងសង់ អាហារការពារ និងអាហារថាមពល។
- សួរក្មេង៖ តើអារហារមួយណាខ្លះដែលគេចាត់ទុកជាអារហារការពារដែលជួយដល់ប្រព័ន្ធភាពសុាំ?
មានផ្ទី ប៉េងប៉ោះ ផ្លែចេក ផ្លែត្របែក ល្ហុងទុំ….។ - បង្ហាញពួកគេទាំងអស់ពីបន្លែនៅក្នុងក្រដាសឡូតូបន្លែ ។
- សួរក្មេងៗប្រសិនបើក្មេងចាំឈ្មោះរបស់បន្លែទាំងនេះ និងបន្ទាប់មកសរសេរនៅលើក្ដារខៀន។
- ចាំបាច់ឱ្យក្មេងៗមានការចងចាំឱ្យបានច្បាស់ជាមុនសិន។
- ពន្យល់ច្បាប់នៃការលេងល្បែងនេះឱ្យបានច្បាស់ជាមុនសិន៖
- ក្មេងម្នាក់ៗ ក្មេងជាគូរ ក្មេងជាក្រុម ត្រូវមានក្រដាសកាតុងម្នាក់ ១សន្លឹក និងវត្ថុរាប់ចំនួន ៦ក្នុង មួយម្នាក់។
- កាតរូបបន្លែត្រូវមានច្រើន និងត្រូវផ្កាប់វាចុះក្រោម ។
- ត្រូវចាប់យកកាតរូបបន្លែ ១សន្លឹកមក ហើយបន្ទាប់មកបង្ហាញវាទៅកាន់ក្មេងទាំងអស់
ក្នុងថ្នាក់ ឬ ក្មេងជាក្រុម និងក្មេងជាគូរទាំងនោះ ។ - បន្ទាប់មកក្មេងទាំងអស់ដែលមានរូបបន្លែដែលអ្នកគ្រូរបស់គេលើកនោះ ត្រូវស្រែកឈ្មោះ
បន្លែនោះឱ្យខ្លាំងៗ ដូចច្នេះហើយក្មេងៗទាំងអស់ត្រូវស្ដាប់ និងមើលឱ្យបានប្រុងប្រយ័ត្ន ។ - បន្ទាប់មកទៀតនៅពេលដែលពួកគេបានលឺឈ្មោះបន្លែដែលមានរូបនៅក្នុងក្រដាសកាតុង
របស់ពួកគេ នោះពួកគេត្រូវប្រើវត្ថុរបស់រាប់ចំនួននោះដាក់នៅលើករូបបន្លែនៅលើក្រដាសកាតុងនោះ ។
- បន្ទាប់មកគ្រូត្រូវចាប់យកកាតរូបបន្លែមួយទៀត និងបន្ទាប់មកស្រែកដូចជាខាងលើដែរ។
- ធ្វើបែបនេះរហូត ដល់ក្មេងបានដាក់វត្ថុនៅលើក្រដាសកាតុងរបស់ពួកគេអស់។
- នៅពេលដែលក្មេងៗណា ដែលបានបំពេញមុន គឺស្រែកពាក្យថា ‹‹ឡូតូគ្រប់ហើយ›› នោះក្មេងៗទាំងនោះគឺជាអ្នកឈ្នះតែម្ដង ។
- បន្ទាប់មកទៀត នៅពេលដែលក្មេងលេងជាគូរ ជាក្រុម និងជាថ្នាក់បានបំពេញរូបនៅ
លើកាតកាតុងពេញហើយនោះ គឺត្រូវផ្លាស់ប្ដូរក្រដាសកាតុងគ្នាវិញម្ដង និងច្របល់កាតរូប
បន្លែឱ្យសព្វគ្នា បន្ទាប់មកចាប់ផ្ដើមលេងម្ដងទៀត ។
- ចែកក្រដាសកាតុង កាតរូបបន្លែ វត្ថុរាប់ចំនួន ទាំងក្រុមសម្រាប់ក្មេងនីមួយៗ។ ចូរឱ្យក្មេងៗទាំង
អស់ដាក់ក្រដាសកាតុងឱ្យបានស្អាត ហើយឱ្យមានរបៀបនៅខាងមុខពួកគេដោយមិនមានការកាត់
កាតឱ្យកោងបាក់។ - នៅពេលដែលពួកគេបានរួចរាល់ក្នុងការលេងល្បែង ប្រាប់ឱ្យពួកគេរៀបចំសម្ភារទាំងអស់ឱ្យបាន
ស្អាតនៅលើតុរបស់គ្រួជាកាស្រេច។