< ត្រឡប់ទៅធនធានទាំងអស់

ល្បែងហុចបាល់បន្តគ្នា


5-10 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
បាល់, គ្រឿងអេឡិចត្រូនិក, តន្ត្រី
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នា
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំងនិងការយល់ដឹងនិងចរិកលក្ខណៈមនុស្ស)
ភាសាខ្មែរ
ការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)
ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីការគោរពចាស់ទុំ។
(ភាសាខ្មែរ)
ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។
ប្រាប់បានព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។
សួរសំណួរនិងទទួលព័ត៌មានត្រលប់មកវិញ។

រយៈពេល ៖ ១០ ទៅ១៥ នាទី 
ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។
ការរៀបចំ ៖ រៀបចំសំណួរ។ ឧទាំហរណ៍…
១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។
២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)

សេចក្ដីណែនាំ៖ 

  1. និយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហុចបាល់បន្តគ្នា
  2. ឱ្យក្មេងឈរជារង្វង់ចំណែកអ្នកគ្រូត្រូវឈរនៅខាងក្នុងរង្វង់​។ 
  3. អ្នកគ្រូត្រូវចាំត្រៀមចាក់បទភ្លេង ដើម្បីចាំមើល តើនរណាជាអ្នកទទួលបាល់ចុងក្រោយ?។
  4. ជ្រើសរើសក្មេងម្នាក់កាន់បាល់ដំបូងរួចហុចឱ្យអ្នកបន្ទាប់ពីម្នាក់ទៅម្នាក់ទៀតបន្តគ្នាឱ្យជុំវិញរង្វង់ រហូត អ្នកគ្រូបិទបទភ្លេង។
  5. ឯអ្នកទទួលបាល់ចុងក្រោយបន្ទាប់ពីបិទបទភ្លេងនឹងត្រូវសន្ទនាជួបគ្នាដំបូង។

តើអ្នកសុខសប្បាយដែរឬទេ? 
តើកូនហូបបាយនៅ? 
តើកូនបានដុសធ្មេញមុនមកសាលារៀននៅ? 
តើកូនបានជម្រាបលាម៉ាក់ប៉ាមុនមករៀននៅ?
តើកូនឈ្មោះអ្វី? អាយុប៉ុន្មាន?
និងសំណួរអ្វីក៏បានដែរ ឱ្យតែទាក់ទងទៅនឹងសាលារៀន មិត្តភក្ភឬឪពុកម្ដាយរបស់ពួកគេជាការស្រេច…។ 

  1. ត្រូវរងចាំក្មេងឆ្លើយជាមួយនឹងអ្នក តែប្រសិនបើក្មេងមិនសូវចេះ យើងអាចជួយប្រាប់បាន ។ 
  2. ចាប់ផ្ដើមចាក់តន្ត្រីម្ដងទៀតនិងឱ្យក្មេងៗហុចបាល់ជុំវិញម្ដងទៀត សម្រាប់បទចម្រៀង អ្នកអាចជ្រើសរើសយកបទអ្វីក៏បានដែរ សំខាន់ឱ្យតែទាក់ទងទៅនឹងបទរបស់កុមារ។ 
  3. បើក្មេងដែលទទួលបានបាល់ធ្លាប់បានសន្ទនាជួបគ្នាដំបូងរួចហើយ សូមផ្លាស់ប្ដូរទៅឱ្យក្មេងផ្សេងដែលមិនទាន់បានឆ្លើយ។ 
  4. លេងបែបនេះរហូតក្មេងៗបានឆ្លើយទាំងអស់គ្នា។ 

ការប្រែប្រួល៖ 
ផ្លាស់ប្ដូរលេងល្បែងនេះទៅតាមប្រធានបទផ្សេងទៀតទៅតាមអ្វីដែលក្មេងៗបានរៀនពីមុនមកបានតាមសប្បាយ។