< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ


15-30 នាទី
២ នាក់លើស
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ, straws, ទុយោ, សណ្ដែក
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ

ចិត្តចលភាព៖ (ចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។ 

   (ការរីកចម្រើនរាងកាយ នងចលនា)៖ បងបង្កើនកម្លាំង និងប្រឈមមុខទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពអ្វីមួយ។

បុរេគណិត៖   (បរិមាណ និងចំនួន)៖ ការស្គាល់ យល់លេខតាង រាប់ចំនួន និងការគណនលេខសាមញ្ញៗ។ 

គោលបំណង ៖

ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។  អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។

​​បុរេគណិត ៖ ប្រាប់បានពីចំនួនលេខ មានន័យថាពីលេខ១ ដល់១០ តាមលំដាប់លំដោយ ឬលើសពីនេ រហ័សរហួនក្នុងការគិតលេខ។ 

រយៈពេល ៣០ នាទី 

ឧបករណ៍ សន្លឹកកិច្ចការ ទុយោដែលកាត់ជាពាក់កណ្ដាល និងគ្រាប់សណ្ដែកមួយចំនួន (តែគ្រាប់ត្រូវតែធំជាងបំពង់ទុយោរ ព្រោះវានឹងងាយស្រួល

ក្នុងការប្រើទុយោរប៊ឺតឱ្យជាប់)
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ ត្រៀមនឹងការបោះពុម្ភ សន្លឹកកិច្ចការ និងសម្ភារទាំងអស់ឱ្យបានរួចរាល់់ជាការស្រច។ 

សេក្ដីណែនាំ៖ 

  1. បង្ហាញក្មេងៗសន្លឹកកិច្ចការ ទុយោរ និងគ្រាប់សណ្ដែកដែលបានត្រៀមទុកនោះ 
  2. ពន្យល់ក្មេងពីវា ដោយប្រើដៃចាប់យកគ្រាប់សណ្ដែកនិងដាក់គ្រាប់សណ្ដែកតាមកន្លែង
    នីមួយៗ ឬក្នុងប្រអប់តាមកន្លែនីមួយៗដែលបានរៀបចំនោះ ។
  3. ចែកក្មេងជាក្រុមៗតាមចំនួនដែលអ្នកបានរៀបចំ ឬតាមចំនួនសិស្សក្នុងថ្នាក់។ 
  4. ចែកសន្លឹកកិច្ចការ ទុយោរ និងគ្រាប់សណ្ដែកឱ្យក្មេងៗទៅតាមក្រុមនីមួយៗ ។
  5. ប្រាប់ក្មេងៗពីរបៀបលេងល្បែងសកម្មភាពនេះឱ្យបានច្បាស់ជាមុនសិន 

6. ក្រុមណាដែលធ្វើរួចគ្រាប់ហើយ សូមលើកដៃប្រាប់ថា ក្រុមខ្ញុំរួចហើយ ​។

7. ក្រុមដែលនៅសល់ ត្រូវធ្វើបន្ត ព្រោះត្រូវស្វែងរកអ្នកឈ្នះទី២ ទី៣ រហូត។

8. នៅពេលដែលលេងចប់ ប្រាប់ក្មេងៗឱ្យជួយរៀបចំកន្លែងលេងឱ្យបានស្អាតជាការស្រេច។ 

ការប្រែប្រួលល្បែង៖ អ្នកអាចលេងល្បែសកម្មភាពនេះជាបែបម្នាក់ៗក៏បានដែរ ប្រកួតគ្នាកាន់តែសប្បាយតែម្ដងនិងអ្នកអាច
ប្រើក្រដាសកាត់ជារង្វង់មូលជំនួសគ្រាប់សណ្ដែកបានដូចគ្នា(កាត់ក្រដាសជារង្វង់តូចល្មមទៅតាម
ចំនួនរបស់ក្មេងៗ) ឬអ្នកអាចបង្កើតជាសន្លឹកកិច្ចការដោយខ្លួនឯងបានដូចជា គូរជាលេខ១ ដល់ លេខ១០ ហើយឱ្យក្មេងៗចាប់គ្រាប់សណ្ដែកដាក់តាមរាងលេខទាំងនោះជាការស្រេច។