< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតម្រង់ជួរ


5-15 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត

រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) 

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។       
(បុរេគណិត​)
កុមារស្គាល់បញ្ញត្តិ ខ្ពស់ ឬ ទាប វែង ឬ ខ្លី ។ 

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី 
ឧបករណ៍ ៖ អានសៀវភៅរឿង យក្សចម្លែក (ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ ខ្ពស់ ទាប)
ការរៀបចំ ៖ រៀបចំកុមារឱ្យចាប់ក្រុម ហើយតម្រង់ជួរតាមការពេញចិត្ត។
សេចក្ដីណែនាំ៖ 

  1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតម្រង់ជួរជាមួយកូនៗទាំងអស់គ្នា។
  2. ចែកក្មេងៗចាប់ក្រុមពី ៦ទៅ ៧នាក់ក្នុងមួយក្រុម អាស្រ័យទៅតាមចំនួនសិស្សដែលមានស្រាប់។ 
  3. ឱ្យក្មេងៗតម្រង់ជាជួរ តាមស្ថានភាពជាក់ស្តែង។
    ឧទាហរណ៍៖ កុមារអាចតម្រង់ជួរពី ខ្ពស់ទៅទាប។
    កុមារអាចតម្រង់ជួរពី ទាបទៅខ្ពស់។
    កុមារអាចតម្រង់ជួរ ជារជួរវែង។
    កុមារអាចតម្រង់ជួរ ជារជួរខ្លី។
  4. ក្រុមណាដែលតម្រង់ជួរបានត្រឹមត្រូវ ហើយលឿនជាងគេ ក្រុមនោះនឹងត្រូវឈ្នះ ហើយត្រូវបាន
    អនុញ្ញាតឱ្យចេញលេងមុន ឬទៅផ្ទះមុនបាន។ 

ការប្រែប្រួល៖ 

  1. ឱ្យក្មេងៗអនុវត្តការប្រៀបធៀបរឿងផ្សេងទៀត។ ឧទាហរណ៍.ឱ្យពួកគេតម្រង់ជួរតាមលំដាប់លំដោយ។
  2. ឱ្យកុមារអនុវត្តការប្រៀបធៀបរឿងផ្សេងទៀត។ ឧទាហរណ៍.សួរពួកគេឱ្យតម្រង់ជួរតាមលំដាប់នៃ
    ប្រវែងសក់របស់ពួកគេចាប់ពីខ្លីបំផុតឬតាមទំហំនៃដៃរបស់ពួកគេចាប់ពីធំបំផុតរហូតដល់តូចបំផុត។