< ត្រឡប់ទៅធនធានទាំងអស់

ល្បែងកាយវិការការងារ


10-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖  ល្បែងកាយវិការការងារ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)
ភាសាខ្មែរ​
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)

គោលបំណង
(ចិត្តចលភាព)
ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
ប្រាប់ពីការរត់ ដើរ លោត ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។
(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។
ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី 

ឧបករណ៍ គ្មាន
ការរៀបចំ បង្កើតសាច់រឿងខ្លីៗដែលទាក់ទងតែការងារប៉ុណ្ណោះ ហើយផ្សេងៗគ្នានឹងធ្វើ
សកម្មភាពបណ្តើរផងដែរ ។

សេក្ដីណែនាំ៖

  1. ពន្យល់ក្មេងៗថាអ្នកនឹងនិយាយពីសាច់រឿងមួយឱ្យពួកគេស្តាប់ ហើយធ្វើកាយវិការឱ្យមើល រួចឱ្យក្មេងៗធ្វើកាយវិការតាម។ 
  2. ដំបូងធ្វើឱ្យក្មេងៗមើលដោយយឺតៗ ដើម្បីឱ្យក្មេងៗទាំងអស់បានមើលបានយ៉ាងច្បាស់ និងបន្ទាប់មកឱ្យពួកគេធ្វើកាយវិការតាម។
ឧទាហរណ៍សាច់រឿង (ឧ. អ្នកពន្លត់អគ្គីភ័យ)
ថ្ងៃមួយអ្នកពន្លត់អគ្គីភ័យ កំពុងដេក។ (ធ្វើដូចជាកំពុងដេក)
ភ្លាមៗនោះ គាត់បានលឺសម្លេងប្រកាសអាសន្នមួយ។ (មានម៉ោងរោរ៍សម្រាប់ធ្វើការដាសតឿន) (លោត និងមើលទៅហាក់បីដូចជា ភ្ញាក់ផ្អើល)
គាត់បានស្លៀកពាក់យ៉ាងលឿន។ (សម្លៀកបំពាក់អ្នកពន្លត់អគ្គីភ័យ)
គាត់រត់កន្លែងចតឡានអគ្គីភ័យ។ (ធ្វើដូចជារត់ទៅកន្លែងហ្នឹង)
គាត់បានបើកឡានអគ្គីភ័យ។ (ដៃលាតសន្ធឹងកាន់ចង្កូត ហើយធ្វើចលនាជាកន្លះរង្វង់)
គាត់ចាប់ផ្ដើមលេងបាញ់ទឹក។ (កាន់ទុយោធ្ងន់ ហើយរំកិលវាចេញ)
អូទេ! គាត់ឃើញឆ្មាមួយ។ (មើលទៅគួរឱ្យរន្ធត់)
គាត់ឡើងជណ្តើរ​។ (ចលនាឡើងលើ)
ចាប់ឆ្មាហើយឡើងចុះម្តងទៀត។ (ឡើងចុះចលនា)
ភូ! ទាន់ពេល។ (ជូតថ្ងាសរបស់អ្នកដោយប្រើកំភួនដៃខាងក្រោយ) 
  1. ប្រាប់សាច់រឿងម្ដងទៀតដោយលឿងជាងមុន និងដោយមានភាពទាក់ទាញជាមុន។
  2. បន្តការប្រាប់រឿងនោះទៀត ប្រាប់រឿងថ្មី ឬ ឱ្យក្មេងៗបង្កើតសាច់រឿងផ្សេងទៀតបាន។
  3. បង្កើតជាសាច់រឿងផ្សេងទៀតដែលដូចជា៖ អ្នករាំ អ្នកធ្វើការសំណង់ និងការងារផ្សេងៗទៀត។