< ត្រឡប់ទៅធនធានទាំងអស់

ល្បែងកាត់និងរាប់ចំនួន


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ដីឥដ្ឋ, ចាន, ប៊ិកហ្វឺត, កាំបិត
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងកាត់និងរាប់ចំនួន
ចិត្តចលភាព ៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសា
ច់ដុំដៃនិងសាច់ដុំភ្នែក 
ការរីកចម្រើនរាងកាយនិងចលនាការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសក្គពេលធ្វើសកម្មភាពផ្សេងៗ៖ 

បុរេគណិត ៖ បរិមាណនិងចំនួន៖ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ
ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងពេលដែលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំ និងជោគជ័យ។ 
បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។

គោលបំណង៖ 
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ 
ចរិយាសម្បទា៖ មានអំណត់ ការតស៊ូព្យាយាម និងសប្បាយចិត្តក្នុងការធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ 

បុរេគណិត ៖ វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ 
ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។ 

កម្រិតសិក្សា ៖ មធ្យម ខ្ពស់។

រយៈពេល ៣០ នាទី

ឧបករណ៍ ដីឥដ្ឋដែលមានពណ៌ កាំបិតជ័រ ក្រដាសសន្លឹកកិច្ចការនិងដីខ្មៅ 

ការរៀបចំ ត្រៀមជាមួយក្រដាសនិងសម្ភារទាំងអស់សម្រាប់់លេងល្បែងនេះឱ្យគ្រប់។ 

សេចក្ដីណែនាំ ៖ 

  1. ប្រាប់កុមារថាថ្ងៃនេះនឹងលេងល្បែងសកម្មភាពមួយនឹងគ្នាគឺល្បែងកាត់និងរាប់ចំនួនតាមសន្កឹកកិច្ចការ។ 
  2. កូនៗស្កាល់ចំនួនដែរឬទេ? កូនៗស្គាល់ពណ៌ដែរឬទេ? 
  3. បែងចែកកុមារទៅជាក្រុមដែលមានសមាជិត៣នាក់ក្នុងមួយក្រុម(១សម្រាប់កាត់ដីឥដ្ឋ១ពណ៌សម្រាប់មួយក្រុម។  
  4. វិធីលេង៖ ចែកសម្ភារសម្រាប់លេងទៅតាមក្រុមនីមួយៗឱ្យបានគ្រប់ 
  1. នៅពេលលេងចប់ឱ្យកុមារជួយរៀបចំទុកដាក់សម្ភារលេខឱ្យមានរបៀបរៀបរយជាការស្រេច។ 

ការប្រែប្រួល៖ 
ល្បែងនេះអាចលេងបានច្រើនបែបច្រើនសណ្ថានដែរ ដូចជា អ្នកអាចលេងបែបជា ក្រុមដដែល តែអ្នកអាចសសេរចំនួនលេខនៅលើចានស្នោនោះ បន្ទាប់មក ឱ្យកុមារតាមក្រមនីមួយកាត់ពណ៌ជាចំនួនឱ្យត្រូវនឹងចំនួននៅលើចានស្នោជាការស្រេច។ ល្បែងយើងចង់ឱ្យកុមារបានចឹងនិងស្គាល់ចំនួនផងដែរ។