< ត្រឡប់ទៅធនធានទាំងអស់
ចង្វាក់រាងកាយ
សកម្មភាព ៖ ចង្វាក់រាងកាយ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន)
សិក្សាសង្កម
ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។
បុរេគណិត
បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។
(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។
(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉យក្សចម្លែក ៉
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ គ្មាន
ការរៀបចំ ៖ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។
សេចក្ដីណែនាំ៖
- និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងចង្វាក់រាងកាយជាមួយកូនៗទាំងអស់គ្នា។
- តើកូនៗស្គាល់ពាក្យ“ចង្វាក់” ដែរឬទេ?
- ពាក្យ “ចង្វាក់” មានដូចជា ចង្វាក់លឿន លឿន យឺត លឿន លឿន យឺត ។
- ឱ្យក្មេងៗក្រោកឈរទាំងអស់គ្នា។
- ទះដៃ ៣ដងបង្កើតជាចង្វាក់ដោយប្រើឈ្មោះ “រតនា” ពីព្រោះឈ្មោះរតនាមាន ៣ព្យាង្គ។
បន្ទាប់មកឱ្យក្មេងៗទះដៃតាមចង្វាក់ទាំងអស់គ្នា។
- សួរក្មេងៗថា៖ តើនៅលើរាងកាយរបស់កូនៗមានអ្វីខ្លះ?
ក្មេងឆ្លើយ៖ មាន ភ្នែក ត្រចៀក ជង្គង់ ស្មា ក្បាលពោះ ត្រគៀក ….។ - ចាប់ផ្តើមឱ្យក្មេងៗណាម្នាក់ជ្រើសរើសពាក្យរាងកាយរបស់មនុស្សដូចជាពាក្យ ៉ជង្គង់ ៉។
- បន្ទាប់មកឱ្យក្មេងៗយកដៃទះ ៉ជង្គង់ ៉បីដងហើយនិយាយថា រតនា។
(ដោយសារឈ្មោះ រតនាមាន ៣ព្យាង្គ) បង្កើតជា“ចង្វាក់” ។ - នៅពេលដែលក្មេងៗបានយល់ពីរបៀបធ្វើវាហើយ ត្រូវប្តូរឈ្មោះតួអង្គផ្សេងដូចជា ខេទី យ៉េក មករា និងតួរអង្គផ្សេងទៀត ។ ហើយត្រូវយកដៃទះលើផ្នែកនៃរាងកាយកន្លែងផ្សេងៗទៀតបង្កើតជាចង្វាក់
តាមចំនួនព្យាង្គឈ្មោះដូចខាងលើ។
ឧទាហរណ៍៖ យកដៃទះលើ ក្បាល ២ដង ហើយនិយាយថា ខេទី(ពីព្រោះ ខេទី មាន២ព្យាង្គ)។ - ប៉ុន្តែរបៀបមួយទៀតត្រូវយកដៃទះលើរាងកាយតាមចំនួនព្យាង្គឈ្មោះ ខេទី យ៉េក មករា និងតួរអង្គ
ផ្សេងទៀត។ ឧទាហរណ៍៖ យកដៃទះលើ ក្បាលផង និងស្មាផង ហើយនិយាយថា ខេទី
(ពីព្រោះខេទី មាន២ព្យាង្គ ត្រូវប្រើរាងកាយ២កន្លែងខុសគ្នា)។ - ជ្រើសរើសក្មេងម្នាក់ផ្សេងទៀតឡើងអនុវត្ត ហើយអ្នកនៅកន្លែងធ្វើតាម។
ការប្រែប្រួល៖
- អ្នកអាចប្រើ និងបង្កើតសកម្មភាពនេះទៅជាស្រួល ឬ ពិបាកជាងនេះបាន អាស្រ័យលើ
សមត្ថភាពរបស់ក្មេងៗ និងការបង្កើតរបស់អ្នក។ - អាចប្រើឈ្មោះកូនសិស្សក៏បានដែរ។
- បន្ទាប់ពីក្មេងៗបានអនុវត្តសកម្មភាពបានមួយសន្ទុះ ពួកគេអាចធ្វើការជាក្រុម ឬ ក្រុមតូចក៏
បានដែរ និងផ្លាស់ប្តូរវេនគ្នាក្នុងការរើសចង្វាក់ និងផ្នែកនៃរាងកាយដើម្បីទះ។