< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទឹកមុខកំប្លែង


10-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)

វិទ្យាសាស្រ្ត
អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)

សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។
អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារ
ថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។

(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការ
ធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”

កម្រិត ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ សៀវភៅរឿង បិសាចតូចៗ 

ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។ 


សេក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  “បិសាចចម្លែកតូចៗ”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
  2. បង្ហាញក្មេងៗពីសៀវភៅរឿងដល់ក្មេងៗ។
  3. បន្ទាប់មកបង្ហាញរូបភាពរបស់មករានឹងនិយាយពីអារម្មណ៍ដែលខុសប្លែកពីគ្នា ដែលមករាបាន
    បង្ហាញនៅក្នុងសៀវភៅរឿង ។
  4. សួរក្មេងៗ៖ តើកូនៗនៅចាំពីអ្វីទៅដែលនៅក្នុងខ្លួនរបស់យើង ហើយការពារ និងប្រយុទ្ធប្រឆាំងនឹង
        មេរោគ? បាទ/ចាស “ប្រព័ន្ធភាពសុំា”។
  5. សរសេរពាក្យ៖“ប្រព័ន្ធភាពសុំា” នៅលើក្ដារខៀន និងឱ្យក្មេងៗថាតាមទាំងអស់គ្នា ។
  6. សួរក្មេងៗ៖ តើនាងបាននិយាយថាអ្វីដែលអាចជួយដល់ប្រព័ន្ធភាពសុំាបាន? 

បាទ/ចាស គឺជាវិធីសប្បាយៗ កំប្លែងៗ។ 

  1. ពន្យល់ថាប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍សោកសៅ និងអារម្មណ៍ខឹង នោះ“ប្រព័ន្ធភាពសុំា” ក៏មានអារម្មណ៍សោកសៅនឹងខឹង ហើយក៏ដំណើរការមិនល្អដែរ។
    បើប្រព័ន្ធភាពសុំាមានអារម្មណ៍ល្អ នោះវាក៏ធ្វើការងារបានល្អដូចគ្នា។ 
  2. សួរក្មេងៗ៖ តើកូនៗធ្វើមុខសប្បាយរីករាយ យ៉ាងដូចម្តេច? 

ឱ្យក្មេងៗធ្វើកាយវិការលើមុខបង្ហាញភាពរីករាយ។

  1. តើកូនៗបង្ហាញទឹកមុខសប្បាយរីករាយខ្លាំង យ៉ាងដូចម្តេច? (សើច)
  2. ថ្ងៃនេះ កូនៗនឹងធ្វើទឹកមុខសើចសប្បាយមួយចំនួន ដោយធ្វើទឹកមុខបែបកំប្លែងៗតែម្ដង។ 
  3. ធ្វើទឹកមុខមួយដែលធ្វើឱ្យក្មេងទាំងអស់សើចបាន (ករណីក្រមេចក្រមើម)
  4. បន្តធ្វើសកម្មភាពមួយនេះ ដោយប្រើវិធីសាស្រ្តមួយក្នុងចំណោមទាំង២នេះ៖ 
  5. ឱ្យក្មេងលើកដៃឡើងប្រសិនបើពួកគេចង់ធ្វើទឹកមុខសប្បាយ។ ហៅម្នាក់ ឬ ពីរនាក់ឡើងទៅខាងមុខ និងឱ្យពួកគេធ្វើទឹកមុខសប្បាយរីករាយ បែបកំប្លែងៗតែម្ដង។
  6. ឬក៏បែងចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេធ្វើទឹកមុខសប្បាយរីករាយកំប្លែងទាំងហ្នឹង យ៉ាងសប្បាយរីករាយជាកាស្រេច។ 

ការប្រែប្រួល៖ 

សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។