< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពិសោធន៍ការលូតលាស់


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ផ្សេងៗ, water, ធុង , គ្រាប់ពូជ, ដី,
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងពិសោធន៍ការលូតលាស់ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)

បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

(ត្រូវការច្រើនថ្ងៃរហូតដល់គ្រាប់ពូជចាប់ផ្ដើមចេញពន្លក និងច្រើនថ្ងៃដើម្បីលូតលាស់)

ឧបករណ៍ ឧបករណ៍ពិសោធន៍មានដូចជា

ការរៀបចំ ប្រមូលសម្ភារ និងត្រូវរៀបចំរបស់របរឱ្យបានរួចរាល់ដើម្បីចែកទៅក្មេងៗ និងសួរសំណួរខ្លះ។


សេចក្ដីណែនាំ៖

  1. តើកូនៗស្គាល់ឥន្ធធនូដែរឬទេ? បាទ/ចាស ស្គាល់។
  2. តើកូនៗស្គាល់ព្រះអាទិត្យដែរឬទេ? បាទ/ចាស ស្គាល់។
  3. និយាយថា ឥន្ទធនូកើតឡើងមកពីព្រះអាទិត្យ និងទឹក។
  4. សួរក្មេងៗ៖ តើមានអ្វីផ្សេងទៀតដែលត្រូវការព្រះអាទិត្យ និងទឹកដើម្បីលូតលាស់?​

ក្មេងៗឆ្លើយ៖ រុក្ខជាតិ

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងពិសោធន៍ការលូតលាស់ ជាមួយកូនៗទាំងអស់គ្នា។
  2. បង្ហាញអំពីឧបករណ៍ដាំមានដូចជាធុង ឬ ដបប្លាស្ទីកសម្រាប់ដាក់ដី គ្រាប់ពូជ ទឹក របស់ដែលអាច
    គ្របបានមិនឱ្យត្រូវថ្ងៃ ឱ្យក្មេងៗបានស្គាល់។
  3. អ្នកគ្រូពន្យល់ពីសារៈសំខាន់នៃការរៀបចំដី និងការដាំដុះគ្រាប់ពូជ។
  4. បែងចែកក្មេងៗអាចធ្វើការតែម្នាក់ឯង ឬ ជាក្រុមតូចៗក៏បាន។
  5. រៀបចំធុងដាំគ្រាប់ពូជទៅជា ៤ក្រុមដាក់រុក្ខជាតិនៅតាមតំបន់ដែលប៉ះនឹងព្រះអាទិត្យ ឬ ឆ្ងាយពី
    ព្រះអាទិត្យដោយអាស្រ័យលើក្រុមដែលបានរៀបចំ។ 
  6. ឱ្យក្មេងៗដាក់ដីចូលទៅក្នុងធុង និងដាំគ្រាប់ពូជក្នុងដីតែម្តង។
  7.  និយាយប្រាប់ក្មេងៗថា៖ អ្នកគ្រូនឹងចែកគ្រាប់ពូជដែលដាំរួចជា ៤ក្រុម
  1. សួរក្មេងៗ៖ តើក្រុមមួយណាដែលមានការលូតលាស់បានល្អជាងគេ? 

ឱ្យក្មេងៗឆ្លើយអាស្រ័យស្ថានភាពជាក់ស្តែង។
  តើក្រុមណាដែលមិនលូតលាស់សោះ? ឱ្យក្មេងៗឆ្លើយអាស្រ័យស្ថានភាពជាក់ស្តែង។

 តាមដានការដាំដុះរបស់គ្រាប់ពូជ៖ 

  1. ធ្វើឱ្យប្រាកដថាក្មេងៗបានស្រោចទឹកទៅលើគ្រាប់ពូជក្នុងក្រុមដែលទទួលបានទឹក។ 

គ្រាប់ពូជនៃក្រុមទី ១ ទី២ និង​ទី៣គួរតែមានសំណើម។ 

  1. ធ្វើឱ្យប្រាកដថាក្មេងៗបានស្រោចទឹកទៅលើគ្រាប់ពូជក្នុងក្រុមដែលទទួលបានទឹក។ 

គ្រាប់ពូជនៃក្រុមទី ១ ទី២ និង​ទី៣គួរតែមានសំណើម។ 

  1. ក្មេងៗគួរតែពិនិត្រមើលរៀងរាល់ថ្ងៃថា៖ តើគ្រាប់ពូជមានការលូតលាស់ដែរឬទេ?
  2. ពន្យល់ក្មេងៗពីវិទ្យាសាស្រ្តនៅពីក្រោយក្រុមនីមួយៗនៃការដាំដុះគ្រាប់ពូជ។ ចុងក្រោយនៃការពិសោធន៍ក្មេងៗគួរតែដឹងថា រុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ និងទឹកជាចាំបាច់។ ហើយរុក្ខជាតិដែលមិនទទួលទឹក និងពន្លឺព្រះអាទិត្យគឺងាយនឹងងាប់។