< ត្រឡប់ទៅធនធានទាំងអស់

ល្បែងល្ចោនអាយ៉ងម្រាមដៃ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, បោះពុម្ភ សន្លឹកកិច្ចការ, កាវ, ក្រដាសពណ៌, ស្កុត​
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងល្ខោនអាយ៉ងម្រាមដៃ

ចិត្តចលភាព៖ 
បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ 
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយធ្វើការជាមួយអ្វីមួយ និងការលេងល្បែងអ្វីមួយ។ 

សិក្សាសង្គម៖ 
បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន 
គោលបំណង៖ 
បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ 
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសដែលមានរូបសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) ក្រដាសសឬក្រដាសពណ៌ក៏បានដែរ តាមការចូលចិត្តរបស់អ្នក កន្រ្តៃ កាវស្អិត

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ 

ការរៀបចំ ៖ រៀបចំសម្ភារមួយឈុត សម្រាប់បង្ហាញទៅកាន់កុមារ។

សេក្ដីណែនាំ៖ 

  1. សួរកុមារនូវសំណួរខ្លះៗដែលទាក់ទងនឹងសមាជិកគ្រួសារ ដូចជា៖ តើកូនៗមានគ្រួសារដែរឬទេ? គ្រួសាររបស់កូនៗមានអ្នកណាគេខ្លះ? ចូលកូនៗរៀបរាប់ផង។ 
  2. បង្ហាញសម្ភារដែលអ្នកបានរៀបចំមួយឈុតនោះ ទៅកាន់កុមារ សមាជិកគ្រួសារមានអ្នកណាខ្លះ…។ 
  3. ចាប់ផ្ដើមប្រាប់កុមារពីរបៀបធ្វើវាជាមុនសិន។ 

4. នៅពេលដែលធ្វើរួច ចាប់ផ្ដើមលេង ដោយឱ្យកុមារបានស្គាល់សមាជិកគ្រួសារ ដោយឱ្យពួកគេលេងម្ដង៥នាក់ ដូច្នេះត្រូវត្រៀមសម្ភារ៥ឈុតដែរ។ 
5. ឱ្យពួកគេពាក់រូបសមាជិកគ្រួសារ ឱ្យបានគ្រប់ៗគ្នា។ 
6. ឱ្យពួកគេឡើងទៅឈរនៅមុខក្ដារខៀន។ 
7. គ្រូស្រែកពាក្យថា ឱពុក កុមារត្រូវលើកម្រាមដៃឱពុក នៅពេលដែលស្រែកពាក្យថា ម្ដាយ កុមារត្រូវលើកម្រាមដៃដែលមានសមាជិកម្ដាយ។ 
8. នៅពេលលេងប្រសិនបើកុមារណាដែលលើកម្រាមដៃត្រូវនឹងក្លាយជាអ្នកឈ្នះ រីឯកុមារដែលលើកម្រាមដៃខុស គឺនឹងក្លាយជាអ្នកចាញ់។ 
9. លេងបែបនេះឱ្យបានគ្រប់គ្នា គឺជាការស្រចតែម្ដង។ 

ការប្រែប្រល៖ 
របៀបធ្វើសម្ភារសម្រាប់លេងល្បែងនេះមានច្រើនប្រភេទ អ្នកអាចស្វែងរកវិធីណាដែលងាយស្រួលសម្រាប់អ្នកក៏បានដែរ។ សម្រាប់ល្បែងនេះយើងបានជាបទចម្រៀងសម្រាប់ច្រៀងនៅពេលដែលកំពុងលេងបានដែរ ប្រសិនបើអ្នកត្រូវការវា។ អាចចូលទៅក្នុងវេបន៌សាយ ឬគេហទំព័រ និងយូធូបរបស់ខាងអង្គការរ៉ឺម៉កកង់សម្រាប់កុមារបានផងដែរ​។