< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបីងហ្គូរកាយវិការ
ល្បែង បីងហ្គូកាយវិការ
ភាសាខ្មែរ (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា
(ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង ៖
ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។
សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។
៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។
កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់
ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់
សេក្ដីណែនាំ៖
- ពិភាក្សាជាមួយក្មេងៗពីអ្វីដែលពួកគេគិត និងឱ្យក្មេងៗធ្វើការសម្ដែងធ្វើជាស្ដាប់មិនលឺទាំងអស់គ្នា។
- ល្បែងនចេះអាចទាំងអស់គ្នាតែម្ដង ព្រោះវាមានភាពងាយស្រួលជាងលេងជាក្រុម ។
- ចែកក្រដាសបីងហ្គូធំ និងសម្ភារសម្រាប់សម្គាល់ទៅក្មេងៗឱ្យបានគ្រប់គ្រាន់
- បញ្ជាក់៖ រូបភាពក្នុងក្រដាសបីងហ្គូ និងកាតតូចនោះជារូបអ្វីក៏បានដែរដូចជា៖ រូបសត្វ រូបសម្ភារតន្រ្តី រូបសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម…។ តែត្រូវមានរូបភាពដូចគ្នា និងត្រូវគ្នា។
- និយាយពីរូបភាពទាំងអស់ ដើម្បីឱ្យក្មេងៗបានស្គាល់ និងយល់ឱ្យច្បាស់ពីឈ្មោះ និងសម្លេងរបស់វា។
- ប្រាប់ពួកគេទាំងអស់គ្នាថា ថ្ងៃនេះយើងលេងល្បែងបីងហ្គូកាយវិការ
- ចែកក្រដាសបីងហ្គូធំតាមចំនួននីមួយៗ សម្ភារសម្គាល់
- ឱ្យក្មេងៗអង្កយចុះទាំងអស់គ្នា និងត្រៀមដោយដាក់ក្រដាសបីងហ្គូរនៅចំពីមុខ និងសម្ភារសម្គាល់ដូចគ្នា។
- គ្រូធ្វើកាយវិការតាមសត្វនីមួយៗឱ្យក្មេងបានដឹងជាមុនសិន ប្រសិនបើគាត់មិនសូវបានស្គាល់សត្វទាំងនោះច្បាស់។
- ក្មេងណាដែលមានរូបភាព ដូចជាកាយវិការដែលគ្រូធ្វើនោះនៅក្នុងក្រដាសបីងហ្គូរបស់ពួកគេ ពួកគេប្រើសម្ភារសម្គាល់មួយនៅលើក្រដាសបីងហ្គូរបស់គេនោះ
- ក្មេងណាដែលគ្មានសត្វដែលគ្រូធ្វើកាយវិការដូចទេ មិនចាំបាច់ដាក់ទេ
- ធ្វើបែបនេះរហូត ដល់ក្មេងណាដែលដាក់ពេញក្រដាសបីងហ្គូរបស់ពួកគេមុន គេ ត្រូវស្រែកខ្លាំងៗថា ‹‹បីងហ្គូ›› បន្ទាប់មក គឺក្លាយជាអ្នកឈ្នះទី១
- បន្ទាប់មកលេងបន្តដើម្បីរកអ្នកឈ្នះទី២ ទី៣ ទី ៤ គឺជាការស្រេច។
- ប្រសិនបើមានពេលទៀត ឱ្យក្មេងផ្លាស់ប្ដូរក្រដាសបីងហ្គូគ្នា និងចាប់ផ្ដើមលេងម្ដងទៀតជាការស្រេច។
ការប្រែប្រួល៖
- ល្បែងនេះអ្នកអាចលេងដោយចែកក្មេងៗទៅជាក្រុមៗក៏បានដែរ ប្រសិនបើអ្នកមានពេលសម្រា់គ្រប់គ្រងក្មេងទាំងអស់បាន។
- យើងអាចលេងជាប្រភេទសម្ភារផ្សេងៗដែលយើងអាចធ្វើកាយវិការបានក៏បានដែរ តាមការច្នៃប្រឌិតរបស់អ្នក។