ធនធានទាំងអស់

ល្បែងស្វែងរកមិត្តលេងជាមួយគ្នា

សកម្មភាព ៖ ល្បែងស្វែងរកមិត្តលេងជាមួយគ្នា ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)ចម្រៀង និងតន្ត្រី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធន៍ពីតន្រ្តី) គោលបំណង ៖ (ចិត្តចលភាព) ៖ ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(សិក្សាសង្គម) ៖ប្រាប់ពីបទចម្រៀងដែលបានឮ និងរបៀបធ្វើកាយវិការតាមប្រាប់បានពីរបៀបទះដៃ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ច្រៀងចម្រៀង និងធ្វើកាយវិការតាមខ្លឹមសារបទចម្រៀងបានមួយបទ ឬលើសពីនេះស្រលាញ់ និងចូលចិត្តបទចម្រៀង ។ប្រាប់បានពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិដែលលេងជាមួយប្រាប់បានពីសម្ថភាពដែលខ្លួនស្រលាញ់ដែលចិត្ត។លេងជាមួយកុមារដ៏ទៃទៀតដោយមិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុររូបរាង ពិការអ្នកមាន អ្នកក្រ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០នាទី  ឧបករណ៍ ៖ ចាក់បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ឬ ច្រៀងផ្ទាល់មាត់ក៏បាន។ ការរៀបចំ ៖ បង្រៀនក្មេងៗច្រៀងជាមុនសិន រៀបចំឱ្យក្មេងៗកាន់ដៃជារង្វង់ សេក្ដីណែនាំ៖  កូនៗថ្ងៃនេះយើងនឹងលេងល្បែងស្វែងរកមិត្តលេងជមួយគ្នា បង្រៀនក្មេងៗច្រៀងបទចម្រៀងមុននឹងចាប់ផ្តើមលេង។ ជ្រើសរើសក្មេងម្នាក់ឱ្យចាប់ផ្ដើមលេង។ បង្ហាញ ឬ […]