ធនធានទាំងអស់

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។