ល្បែងល្ចោនអាយ៉ងម្រាមដៃ
សកម្មភាព ៖ ល្បែងល្ខោនអាយ៉ងម្រាមដៃ ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយធ្វើការជាមួយអ្វីមួយ និងការលេងល្បែងអ្វីមួយ។ សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសដែលមានរូបសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) ក្រដាសសឬក្រដាសពណ៌ក៏បានដែរ តាមការចូលចិត្តរបស់អ្នក កន្រ្តៃ កាវស្អិត កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ រៀបចំសម្ភារមួយឈុត សម្រាប់បង្ហាញទៅកាន់កុមារ។ សេក្ដីណែនាំ៖ 4. នៅពេលដែលធ្វើរួច ចាប់ផ្ដើមលេង ដោយឱ្យកុមារបានស្គាល់សមាជិកគ្រួសារ ដោយឱ្យពួកគេលេងម្ដង៥នាក់ ដូច្នេះត្រូវត្រៀមសម្ភារ៥ឈុតដែរ។ 5. ឱ្យពួកគេពាក់រូបសមាជិកគ្រួសារ ឱ្យបានគ្រប់ៗគ្នា។ 6. ឱ្យពួកគេឡើងទៅឈរនៅមុខក្ដារខៀន។ 7. គ្រូស្រែកពាក្យថា ឱពុក […]