ធនធានទាំងអស់

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]