< ត្រឡប់ទៅធនធានទាំងអស់
ល្បែងសង់អគារ
សកម្មភាព ៖ ល្បែងសង់អគារ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្ត្រ
អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា)
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។
(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី)។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។
(ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)
សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។
ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។
ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើង
សង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។
ការណែនាំ៖
- និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងល្បែងសង់អគារ ជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗថា៖ តើមានកូនៗណាចាំរឿង ៉តើអ្នកពូកែអី? ៉ដែរឬទេ?។ (បើក្មេងៗមិនចងចាំ ឬមិនធ្លាប់ស្តាប់លោកអ្នកអាចរំលឹក ឬអានរឿងហ្នឹងម្តងទៀតបាន)។
- ចូរសរសេរពាក្យថា “ខ្ពស់” នៅលើក្ដារខៀន។
តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។
តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?
បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។
- សរសេរពាក្យថា “ខ្ពស់ជាងគេ” នៅលើក្ដារខៀន។
- ចូរសរសេរពាក្យថា “ទាប” នៅលើក្ដារខៀន។
តើកូនៗដឹងថាមករាពូកកែខាងអី្វ? បាទ/ចាស ពូកែរៀនភាសាខ្មែរ ប្រកបពាក្យ។
តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលទាបជាងមករា?
បាទ/ចាស គ្មាននរណាទាបជាងមករាទេ។
- សរសេរពាក្យថា “ទាបជាងគេ” នៅលើក្ដារខៀន។
- កូនៗត្រូវមើលពាក្យដែលអ្នកសរសេរលើក្ដារខៀនហើយព្យាយាមចងចាំពាក្យទាំងនោះ។
- ប្រាប់ក្មេងៗ៖ អគាររបស់យើងត្រូវរឹងមាំ ហើយមិនងាយរលំ កូនៗអាចមានគំនិតច្នៃប្រឌិតតាមដែល
ចង់បាន ប៉ុន្តែគោលដៅរបស់កូនៗគឺត្រូវសង់អគារឱ្យបានខ្ពស់។ - កូនៗត្រូវចែកជាក្រុមនឹងត្រូវសហការគ្នាក្នុងការសាងសង់។ ដូចម្ដេចដែលហៅថាសមាជិកក្រុមដ៏ល្អ? ឧទាហរណ៍៖ ខណៈពេលដែលពួកគេកំពុងសង់អគារ កូនៗអាចជួយសមាជិកក្រុម ដោយដាក់សម្ភារ
មួយៗទៅលើអគារតែគួរដាក់វាថ្នមៗ ទើបអគារមិនរលំ។ ប៉ុន្តែកូនមិនគួរខឹងនឹងខ្លួនឯង ឬ សមាជិកក្រុមដទៃទៀតឡើយ ប្រសិនបើអគារដួលរលំ។
- ចូររលឹកដល់ពួកគេ ប្រសិនបើពួកគេមានពេលសល់ត្រឹមតែ ២នាទីទៀតប៉ុណ្ណោះ ក្នុងការសាងសង់
អគារ។ - នៅពេលអស់ម៉ោងចូរឱ្យក្រុមនីមួយៗ ម្ដងមួយក្រុម ដើរពិនិត្យមើលអគាររបស់ក្រុមដទៃ។
- កូនៗគួររក្សាគម្លាតពីអគារ ដើម្បីចៀសវាការប៉ះរលំអគារទាំងនោះ និងធ្វើឱ្យអាគារអ្នកដទៃរលំ។
- ចូរពិភាក្សាអំពីអគារដែលពួកគេបានសាងសង់។
តើអគារមួយណាខ្ពស់ជាងគេ? អគាររបស់ក្រុម… ខ្ពស់ជាងគេ។
តើអគារមួយណាទាបជាងគេ? អគាររបស់ក្រុម…ទាបជាងគេ។
ហេតុអ្វីបានជាអគារ១ខ្ពស់ជាងអគារមួយទៀត? បាទ/ចាស រៀបតាមលំដាប់លំដោយ។
(តម្រៀបតាមលំដាប់លំដោយ ពីធំទៅតូច តាមប្រភេទ)
តើសម្ភារសាងសង់ធ្វើឱ្យកម្ពស់មានភាពខុសគ្នាដែរឬទេ? បាទ/ចាស មានភាពខុសគ្នា។
អ្នកអាចសួរសំណួរផ្សេងទៀត ដែលអ្នកគិតថាគួរឱ្យចាប់អារម្មណ៍ ឬ មានប្រយោជន៍។
បម្រែបម្រួល៖ អ្នកគ្រូអាចជ្រើសរើសសម្ភារសាងសង់តាមចិត្ត។