< ត្រឡប់ទៅធនធានទាំងអស់

ល្បែងវិញ្ញាណពិសេស


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

ល្បែង វិញ្ញាណពិសេស 

វិទ្យសាស្រ្ត (ការរស់នៅប្រចាំថ្ងៃ) ៖ លក្ខណៈរូបធាតុ​
៖ អំពីរាងកាយផ្ទាល់ខ្លួន  

គោលបំណង ៖
វិទ្យសាស្រ្ត ៖ញែកបានពីភាពខុសគ្នារវាងវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញាតិ្ត៖ រឹង ទន់ គ្រើម រលោង សើមស្ងួត និងត្រជាក់ និងក្ដៅជាដើម…។
​​ ៖បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយ
និងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។

កម្រិត ៖ ទាប មធ្យម និងខ្ពស់ 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ សន្លឹកកិច្ចការមាន២ប្រភេទ។ ប្រភេទទី១សន្លឹកកិច្ចការមួយមានបាតដៃ៦ ដែលអាចបោះពុម្ភបានជាទំហំ A3 ឬA4 ក៏បាន និងប្រភេទទី២ សន្លឹកកិច្ចការមួយមានបាតដៃតែមួយដែលមានម្រាមដៃធំជាទំហំ A4។ 
សម្ភារមាន កាវស្អិត ស្កុត  វត្ថុដែលមានសភាពគ្រើម រលោង រឹង ទន់ អង្កាញ់  សម្ភារទាំងនេះគឺល្មមសម្រាប់ប្រើជាមួយសន្លឹកកិច្ចការ។


កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  

ការរៀបចំ ត្រៀមសម្ភារដែលបានធ្វើមួយឈុតសម្រាប់បង្ហាញ និងពន្យល់ក្មេងមុន
ពេលលេងល្បែងសកម្មភាពនេះ។ 

របៀបធ្វើ៖ 

សេក្ដីណែនាំ៖ 

  1. បង្ហាញក្មេងៗពីសន្លឹកកិច្ចការ និងសួរក្មេងៗថាតើអ្វីដែលអាចប្រើជំនួសចក្ខុវិញ្ញាណបាន?
    ចាស ឬបាទគឺដៃ។
  2. ពិភាក្សាជាមួយក្មេងៗពីពាក្យ ទន់ រឹង រលោង និងគ្រើម អង្កាញ់ បន្ទាប់មកបង្ហាញក្មេងៗពីសន្លឹកកិច្ចការម្ដងទៀត និងពន្យល់ពីរបៀបធ្វើវាឱ្យបានច្បាស់លាស់។ 
  3. របៀបធ្វើវាគឺមាននៅខាងលើស្រាប់ អ្នកទាំងអស់គ្នាអាចមើលបាន (ការរៀបចំ)
  4. ពន្យល់ក្មេងពីរបៀបលេងឱ្យបានច្បាស់ 

ការប្រែប្រួល៖