< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប៉ះពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងប៉ះពណ៌
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ កាតពណ៌ទាំង១២ពណ៌ដូចជា ពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ប្រផះ ខ្មៅ ពណ៌ខៀវស្វាយ ពណ៌ស ផ្កាឈូក និងពណ៌ត្នោត។

ការរៀបចំ ទីកន្លែងក្នុងថ្នាក់ ឬក្រៅថ្នាក់ទៅតាមចំនួនសិស្ស។

សេចក្ដីណែនាំ ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ះពណ៌ ជាមួយកូនៗទាំងអស់គ្នា។
  2. បង្ហាញពណ៌ទាំង ១២មាន ពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ប្រផះ ខ្មៅ ខៀវស្វាយ

ពណ៌ស ផ្កាឈូក និងពណ៌ត្នោត។

  1. ឱ្យក្មេងឈរជារង្វង់ ឬបណ្តុំ ហើយអ្នកត្រូវឈរនៅពីមុខ 
  2. និយាយអំពីពណ៌ ក្រហម ឬពណ៌ផ្សេងៗដែលមាននៅជុំវិញ។
    ឧទាហរណ៍៖ ពណ៌ដែលមាននៅលើអាវ ខោ ស្បែកជើងក្មេងដែលកំពុងពាក់ជាដើម។ 
  3. បន្ទាប់មក ក្មេងៗត្រូវរកមើលរកពណ៌ក្រហមនៅជុំវិញខ្លួនរបស់ពួកគេ ដូចដែលអ្នកគ្រូបាននិយាយរួច
    រត់ដេញចាប់ប៉ះជាការស្រេច។
  4. មុននឹងក្មេងៗរត់ទៅប៉ះពណ៌ដែលអ្នកគ្រូបាននិយាយនោះគឺ អ្នកគ្រូត្រូវរត់ទៅប៉ះក្មេងៗទាំងនោះជា
    មុនសិន។ 
  5. ប្រសិនបើអ្នកគ្រូប៉ះបានក្មេងៗបានមុន គឺក្មេងនោះត្រូវក្លាយជាអ្នកគ្រូម្ដង ហើយត្រូវឈរនៅកណ្ដាល
    នឹងនិយាយពណ៌នៅក្នុងពណ៌ទាំង១២វិញម្តង។
  6. ក្មេងៗផ្សេងទៀតពេលក្លាយទៅជាអ្នកគ្រូហើយ ត្រូវព្យាយាមរត់ទៅប៉ះក្មេងដទៃទៀតមុននឹងពួកគេប៉ះ

ពណ៌ដែលក្មេងជាគ្រូបាននិយាយនោះ។ 

  1. លេងបែបនេះជាមួយការប្រើពណ៌ផ្សេងៗដែលមានពណ៌ទាំង១២ និងផ្លាស់ប្ដូរអ្នកតំណាងអ្នកគ្រូរហូត

ទាល់តែអស់ក្មេងតែម្ដង។