ធនធានទាំងអស់

ល្បែងប៉ះពណ៌

សកម្មភាព ៖ ល្បែងប៉ះពណ៌ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតពណ៌ទាំង១២ពណ៌ដូចជា ពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ប្រផះ ខ្មៅ ពណ៌ខៀវស្វាយ ពណ៌ស ផ្កាឈូក និងពណ៌ត្នោត។ ការរៀបចំ ៖ ទីកន្លែងក្នុងថ្នាក់ ឬក្រៅថ្នាក់ទៅតាមចំនួនសិស្ស។ សេចក្ដីណែនាំ ៖  […]