< ត្រឡប់ទៅធនធានទាំងអស់
ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍
សកម្មភាព ៖ ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍
ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖
បុរេគណិត៖ បរិមាណនិងចំនួន៖
ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖
គោលបំណង
(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។
(បុរេគណិត)៖
វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។
ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។
(សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។
ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។
កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។
ការរៀបចំ ៖ ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ និងរួចរាល់ផងដែរ និងស្លាកសញ្ញាដែលបានគូរភ្ជាប់រួចរាល់ផងដែរ អ៊ុតវាឱ្យបានស្អាត ទុកលេងបានច្រើនដង។
សេចក្ដីណែនាំ ៖
- ប្រាប់កុមារពីថ្ងៃនេះថានឹងលេងល្បែងសកម្មភាពមួយដែលទាកទង់ទៅនឹងស្លាកសញ្ញាចរាចរណ៍និងស្លាកសញ្ញាប្រាប់ដំណឹង
- តើកូនៗស្គាល់ស្លាកសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាប្រាប់ដំណឹងដែរឬទេ? កូនៗចង់លេងវាដែរឬទេ?
- គ្រូសួរសំណួរខ្លះៗដែលទាក់ទងទៅនឹងស្លាកសញ្ញាទាំងនោះជាមុនសិន ដូចជាសួរថាកូនៗទាំងអស់គ្នាធ្លាប់ឃើញស្លាកសញ្ញាទាំងហ្នឹងនៅតាមដងផ្លូវដែរឬទេ?
- ចាប់ផ្ដើមប្រាប់កុមារពីរបៀបលេងល្បែងសកម្មភាពនេះជាមុនសិន
- ចែកកុមារជាក្រុមដែលមាន៣ឬ៤នាក់ក្នុងមួយក្រុម (ច្រើនពេក កុមារមិនសូវសប្បាយទេ)
- ចែកក្រដាសស្លាកសញ្ញាដែលគ្រូបានកាត់រួចរាល់នោះ ទៅកាន់ក្រុមនីមួយៗដែលបានបែងចែករួច
- តាមក្រុមនីមួយៗត្រូវប្រឹងប្រែងក្នុងការផ្គុំរូបភាពស្លាកសញ្ញាទាំងនេះតាមក្រុមរបស់ខ្លួន (ក្រដាសរូបស្លាកសញ្ញាកាត់ជា២ឬ៣ចំណែក)
- ក្នុងក្រុមនីមួយៗត្រូវបានការសហការគ្នា ជួយគ្នានិងឱ្យកុមារក្នុងក្រុមបានលេងជាមួយគ្នាផងដែរ
- បញ្ជាក់ កន្លែងដំបូង កាតដែលកាត់រួចទាំងនោះ ត្រូវផ្កាប់សិនដំបូង បន្ទាប់មកបែបណាក៏បានដែរ
- ក្រុមនីមួយៗត្រូវផ្ងារកាត់រូបស្លាកសញ្ញាសិន និងនៅពេលដែលឃើញ បំណែកនៃស្លាកសញ្ញានេះហើយ ត្រូវចាប់ផ្ដើមផ្គុំវាតែម្ដង
- លេងបែបហ្នឹងរហូតជាការស្រេច និងកាតដែលចែកតាមក្រុមនីមួយៗ អាចផ្លាស់ប្ដូរតាមក្រុមផ្សេងៗបាន ឱ្យក្រុមនីយមួយៗបានលេងនិងផ្គុំបានរូបស្លាកសញ្ញាទាំងអស់ បានសប្បាយទាំងអស់គ្នាតែម្ដង។
- ចុងក្រោយអ្នកគ្រូ ត្រូវសួរតាមក្រុមនីមួយៗ ថាស្លាកសញ្ញានិមួយៗមានន័យថាយ៉ាងមិច ជាការស្រេចតែម្ដង។
ការប្រែប្រួល៖
ល្បែងនេះអាចលេងជាការប្រកួតប្រជែងគ្នាតាមក្រុមនីមួយៗក៏បានដែរ។ ក្រុមណាដែលផ្គុំបានរួចមុនគេ នឹងក្លាយជាក្រុមដែលឈ្នះទី១ ទី២ ជាដើម…
បញ្ជាក់៖ កាតស្លាកសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាប្រាប់ដំណឹងនេះ មានកាន់តែច្រើនកាន់តែសប្បាយ។ សម្រាប់កាតរូបស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាប្រាប់ដំណឹង ដែលបានកាត់ជាបំណែកហើយ អ៊ុតវាក៏បានដែរ សម្រាប់លេងបានច្រើនដង និងពេលលេងមិនចាំបាច់ឱ្យគាត់បិទក៏បានដែរ គ្រាន់តែផ្គុំធម្មតាបាន។