< ត្រឡប់ទៅធនធានទាំងអស់

និទានរឿងម្ដងទៀត


20-30 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
ខ្មៅដៃពណ៌, បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ និទានរឿងម្ដងទៀត

សិក្សាសង្កម
គំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)

ភាសាខ្មែរ​

ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)

គោលបំណង
(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។
ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។

(សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់) 

ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើន
ពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។


សេចក្ដីណែនាំ៖

ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែ
ប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  ៉តើអ្នកពូកែអី?  ៉ជាមួយកូនៗទាំងអស់គ្នា។
  2. ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។
  3. បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។
  4. សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអាន
    ទំព័រដំបូងនៃសៀវភៅរឿង។ 
  5. នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើង
    ទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយ
    ប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។ 
  6. សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូច
    គ្នានឹងក្មេងទី១ តែអ្នកអាចផ្តល់ការណែនាំ ទៅកាន់ពយកគេបាន ក្នុងករណីប្រសិនបើក្មេងៗមិនចាំ
    រឿងនោះ។ 
  7. នៅពេលអ្នកឆ្លងកាត់រឿងរ៉ាវម្នាក់ម្ដងៗ សូមសួរកុមារដែលមានរូបភាពត្រូវគ្នាឱ្យឈរក្បែរអ្នកផ្សេង នៅកន្លែងផ្សេង ទៅតាមលំដាប់លំដោយ។ 
  8. បន្តតាមវិធីនេះរហូតដល់ក្មេងៗទាំងអស់កំពុងឈរនៅខាងមុខថ្នាក់រៀនដោយបង្ហាញសៀវភៅឱ្យត្រូវ
    តាមលំដាប់លំដោយ។
  9. អានសៀវភៅម្ដងទៀត។ នៅពេលដែលអ្នកបានទៅដល់រូបភាពរបស់ក្មេងណាម្នាក់ ក្មេងនោះគួរតែ
    អង្គុយចុះម្ដងទៀត។
  10. នៅពេលដែលក្មេងៗទាំងអស់កំពុងអង្គុយ ឱ្យពួកគេផាត់ពណ៌រូបភាពនោះ ។

ការប្រែប្រួល៖ 

ប្រសិនបើអ្នកមិនបានអានសៀវភៅច្រើនដងទេនោះ គឺត្រូវធ្វើតាមការណែនាំខាងក្រោមនេះ ប្រសើ
ជាងធ្វើតាមការណែនាំខាងលើ។ 

  1. ត្រឹមតែបោះពុម្ភសន្លឹករូបភាព ៤ ឬ៥សន្លឹក ដោយមានរូបភាពច្បាស់ដូចនៅក្នុងរឿង ។
  2. ឱ្យសន្លឹករូបភាពទៅតាមក្រុមនីមួយៗទៅតាមលំដាប់លំដោយ។
    (ឧទាហរណ៍៖ ក្មេងទី ១ក្នុងក្មេងទាំង ៦នោះទទួលបានក្រដាសលេខរាងទី១ និងក្មេងបន្ទាប់
    ទៀតទទួលបានក្រដាសបន្ទាប់ទៀតដូចគ្នា) ។
  3. ពិភាក្សាពីរូបភាព នឹងពីអ្វីដែលពួកគេបានបង្ហាញ ។
  4. អានរឿងនៅពេលអ្នកទៅដល់ផ្នែកមួយនៃសាច់រឿងជាមួយនឹងរូបភាពដែលក្មេងៗកំពុងកាន់ 
    សូមឱ្យកុមារទាំងនោះក្រោកឈរ ហើយកាន់រូបភាពនៅពីមុខក្មេងៗ ដើម្បីអោយអ្នករាល់គ្នា
    បានឃើញ។
  5. ប្រសិនបើក្មេងៗចង់ស្ដាប់រឿងម្ដងទៀតនោះ អ្នកអាចអានវាម្ដងទៀតបាន និងឱ្យពួកគេទាំងអស់អង្គុយចុះនៅពេលដែលអ្នកកំពុងនិយាយពីរូបភាពរបស់ពួកគេ។
  6. ប្រសិនបើក្មេងៗមិនចង់ស្ដាប់រឿងម្ដងទៀតទេនោះ ឱ្យក្មេងៗអង្គុយផាត់ពណ៌រូបភាពបាន
    យ៉ាងសប្បាយ ។