< ត្រឡប់ទៅធនធានទាំងអស់

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
 ខ្សែអំបោះ, ទុយោ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត


សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ

សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។

(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៣០ នាទី

ឧបករណ៍  ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។
(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)
ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែង
ខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។

សេចក្ដីណែនាំ៖ 

  1. បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។
  2. ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។ 
  3. ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។
  4. ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បី
    ងាយស្រួលក្នុងការចង។
  5. បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការ
    ចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។
  6. ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។
  7. ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។
  8. ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។ 

ការប្រែប្រួល៖ 

ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។