< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទាយផ្លែឈើ ឬ បន្លែ

កម្មវិធីសិក្សា , ,
ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ក្រមា, បន្លែ, ផ្លែឈើ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ 

វិទ្យាសាស្រ្ត

អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)

គោលបំណង
(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។

ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។
អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារ
ថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ ទាបមធ្យម ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍  ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក  ។

ការរៀបចំ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗ
បង្ហាញពេលទាយខុស)។ 

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទាយផ្លែឈើ ឬ បន្លែ ជាមួយកូនៗទាំងអស់គ្នា។
  2. បង្ហាញក្មេងៗពីផ្លែឈើ និងបន្លែទាំងមូល។

តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។

តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស ផ្កាស្ពៃ ខាត់ណា ស្ពៃក្តោប…..។

  1. សួរក្មេងៗ៖ តើផ្លែឈើ និងបន្លែមានប្រយោជន៍សម្រាប់ប្រព័ន្ធភាពសុំាដល់មនុស្សមែនដែរឬទេ?

បាទ/ចាស មានប្រយោជន៍សម្រាប់ប្រព័ន្ធភាពសុំាដល់មនុស្ស។

  1. កូនៗត្រូវដឹងថាផ្លែឈើ និងបន្លែជួយដល់ការប្រយុទ្ធប្រឆាំងជាមួយមេរោគដល់ប្រព័ន្ធភាពសុំារបស់
    មនុស្ស។ អាហារមាន ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។
  2. មានបន្លែការ៉ុត ស្ពៃ ប៉េងប៉ោះ ចំណែកឯផ្លែឈើវិញមានដូចជា ផ្លែក្រូចខ្លុង ផ្លែប៉ោម ចេក និងសាច់ ដែលមានផ្ទុកវីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយដល់ប្រព័ន្ធភាពសុំាប្រឆាំងនឹង
    មេរោគ។
  3. សួរក្មេងៗ៖ តើកូនៗចូលចិត្តញុំាបន្លែមួយណា? បាទ/ចាស ស្ពៃ សាឡាដ ការ៉ុត….
    តើកូនៗចូលចិត្តញុំាផ្លែឈើមួយណា? បាទ/ចាស ក្រូច ចេក ទំពាំងបាយជូ…
  4. ជ្រើសរើសក្មេងម្នាក់ដែលស្ម័គ្រចិត្តលេងមុនគេ។
  5. បិទភ្នែកដោយចងក្រមា រួចដាក់ផ្លែឈើ និងបន្លែ នៅពីមុខក្មេងដើម្បីឱ្យក្មេងភ្លក់ ។
  6. ប្រាប់ក្មេងថាមិនត្រូវធ្វើមុខប្រែប្រួលនៅពេលមិនពេញចិត្តដែលកំពុងភ្លក់នោះទេ។ ត្រូវគួរតែទំពារឱ្យ
    បានលឿន (ពេលហូបប៉ះរបស់ដែលអ្នកមិនពេញចិត្ត ធ្វើទឹកមុខជាធម្មតា)។ 
  7. ឱ្យពួកគេលេបវាដោយយឺត ដើម្បីដឹងពីរសជាតិបានច្បាស់។ ចាប់ផ្តើមសួរក្មេងថា៖

តើវាមានរសជតិផ្អែមមែនដែរឬទេ? បាទ/ចាស ជូ ផ្អែម ល្វីង ចត់ …

តើកូនធ្លាប់ហូបវាពីមុនមកទេ? បាទ/ចាស មិនធ្លាប់/ធ្លាប់

តើកូនដឹងទេថាវាគឺជាអ្វី?

បាទ/ចាស ក្រូច ចេក ទំពាំងបាយជូ…

បាទ/ចាស ស្ពៃ សាឡាដ ការ៉ុត…

  1. បន្តលេងល្បែងនេះរហូត ដល់ក្មេងៗទាំងអស់ដល់គ្រប់វេន។ 
  2. បង្ហាញក្មេងៗពីផ្លែឈើ និងបន្លែទាំងមូលដែលពួកគេបានព្យាយាមទាយនោះ។ 
  3. សួរក្មេងថា៖ តើកូនៗស្គាល់ឈ្មោះ ផ្លែឈើ និងបន្លែដែលកូនៗទាយទាំងអស់នេះដែរឬទេ?
    បាទ/ចាស ផ្លែចេក/ ស្ពៃក្តោប…..។ បន្ទាប់មកសរសេរឈ្មោះ នៅលើក្ដារខៀន ។
  4. ចូរឱ្យក្មេងៗដែលមិនទាន់បានហូបផ្លែឈើ និងបន្លែនោះសួរទៅកាន់ក្មេងដែលបានហូបរួចនោះថា តើអ្នកហូបទៅឆ្ងាញ់ដែរឬទេ? ចាស/បាទ ឆ្ងាញ់/មិនឆ្ងាញ់