ធនធានទាំងអស់

ល្បែងទាយផ្លែឈើ ឬ បន្លែ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,
កម្មវិធីសិក្សា , ,

សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ  វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក  ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។  សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទាយផ្លែឈើ ឬ បន្លែ ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញក្មេងៗពីផ្លែឈើ និងបន្លែទាំងមូល។ តើផ្លែឈើនេះគេហៅថាផ្លែអ្វី? […]