< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្លុំពណ៌ជាភ្លើង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ដប, កន្ត្រៃ, ទឹក, ក្រដាសការ៉េ, ចាន, ទុយោ, ម្សៅពណ៌
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងផ្លុំពណ៌ជាភ្លើង ​
ចិត្តចលភាព៖
បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាចដុំភ្នែក៖ ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសគ្គពេលធ្វើសកម្មភាពផ្សេងៗ៖
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖
បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖ 

គោលបំណង៖ 
ចិត្តចលភាព៖ ចរិយាសម្បទា៖ មានអំណត់តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំនិងជោគជ័យ។ 
បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។ 

សិក្សាសង្គម៖  វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… 
ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។

បុរេគណិត៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌ បំណិនសម្បទា៖រៀបរាងធរណីមាត្រឬវត្ថុឱ្យត្រូវតាមចង្វាក់ដដែលៗ ដែលមានរាងឬពណ៌ឬទំហំ។ 

កម្រិតសិក្សា ៖ មធ្យម ខ្ពស់។

រយៈពេល ៣០ នាទី

ឧបករណ៍ ម្សៅពណ៌២ពណ៌ ពណ៌លឿងនិងពណ៌ក្រហម  ទុយោរ កែវសម្រាប់ដាក់លាយម្សៅពណ៌ ទឹកសម្រាប់លាយជាមួយម្សៅពណ៌ ក្រដាសរាមស (ក្រដាសរលោងឬក្រាសកាន់តែងាយស្រួលផ្លុំ)។

ការរៀបចំ៖ ត្រូវសាកល្បងធ្វើ១ឬ២សម្រាប់បង្ហាញទៅកាន់កុមារមុនពេលចាប់ផ្ដើមលេងល្បែងនេះ។ 

សេចក្ដីណែនាំ ៖ 

  1. នៅពេលមុនលេងសូមប្រាប់កុមារថាថ្ងៃនេះអ្នកទាំងអស់គ្នានឹងលេងល្បែងមួយដែលមាន
    ឈ្មោះថា ល្បែង‹‹ផ្លុំពណ៌ជាភ្លើង››
  2. តើកូនៗស្គាល់ភ្លើងដែរទេ? តើភ្លើងក្ដៅដែរឬទេ? តើកូនៗគួរតែលេងភ្លើងដែរឬទេ?  
  3. ល្បែងនេះអាចលេងបានសម្រាប់កុមារដែលមានកម្រិតមធ្យមនិងខ្ពស់។  
  4. បង្ហាញកុមារពីក្រដាសដែលបានធ្វើរួច ដើម្បីឱ្យកុមារបានឃើញនិងមានអារម្មណ៍ចង់លេង 
  5. ចាក់ទឹកចូលក្នុងកែវសមល្មមនិងបរិាណនៃម្សៅពណ៌
  6. ចាក់ម្សៅពណ៌ចូលក្នុងកែវទឹកកូរឱ្យសព្វ
  7. ត្រៀមក្រដាសស
  8. យកទុយោរ ២ដាក់លើកែវទឹកពណ៌ទាំង២
  9. យកទុយោរជ្រលក់ចូលក្នុងកែវទឹកពណ៌ទី១ ធ្វើយ៉ាងណាឱ្យទឹកពណ៌ជាប់នឹងចុងទុយោរ រួចយកមកបន្តក់នៅលើក្រដាសរួចផ្លុំធ្វើជារូបភ្លើង
  10. បន្ទាប់កមយកទុយោរជ្រលក់ចូលកែវទឹកពណ៌ទី ២ យកមកបន្តក់នៅលើក្រដាសរួចផ្លុំឱ្យរត់លើគ្នា ដើម្បីឱ្យក្លាយជាភ្លើងដែលមានពណ៌ទឹកក្រូច។