< ត្រឡប់ទៅធនធានទាំងអស់
ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព
សិក្សាសង្គម
គំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
បុរេគណិត
បរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។
ភាសាខ្មែរ
ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ
រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។
(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។
(ភាសាខ្មែរ) ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។
ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ សង្កេតកាយវិការ។
ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ បោះពុម្ភរូបភាពសត្វទាំង១២ (ជ្រើសរើសយកសត្វណាមួយដែលអ្នកពេញចិត្ត) សណ្ដែកដែលមានទំហំផ្សេងៗគ្នា និងពណ៌ផ្សេងៗគ្នាដែរ ធ្វើកាវស្អិត ធ្វើរូបភាពមួយដោយខ្លួបឯង សម្រាប់បង្ហាញទៅកាន់ក្មេងៗក្នុងថ្នាក់។
ការរៀបចំ
ត្រៀមសន្លឹកកិច្ចការដាក់កាវនៅក្នុងកូនចានត្រៀមប្រអប់ផ្សេងៗ សម្រាប់ដាក់គ្រាប់សណ្ដែកដែលមានទំហំផ្សេងនិងពណ៌ផ្សេងៗទាំងនោះ។ ជ្រើសរើសកន្លែងផ្សេងៗគ្នាសម្រាប់ដាក់គ្រាប់សណ្ដែកនៅជុំវិញពួកគេនិងស្លាបព្រា
សេចក្ដីណែនាំ ៖
- បង្ហាញក្មេងៗពីរូបភាពដែលអ្នកបានធ្វើរួច និងនិយាយពីគ្រាប់សណ្ដែកដែលខុសគ្នា ដែលសម្រាប់ប្រើ និងពណ៌ និងទំហំផ្សេងគ្នា
- ពន្យល់ក្មេងៗពីរបៀបដែលអ្នកចង់បានពួកគេដើម្បីធ្វើល្បែងសកម្មភាពនេះទៅតាមសមត្ថភាពរបស់ពួកគេចែកន្លឹកកិច្ចការ កាវស្អិត និងប្រអប់ដែលសម្រាប់ដាក់សណ្ដែកទាំងនោះ
- ប្រាប់ក្មេងនីមួយៗកន្លែងដែលអ្នកដាក់គ្រាប់សណ្ដែកពណ៍ទាំងនោះ
- លាបនៅកន្លែងតូចៗជាមួយកាវស្អិត និងត្រូវទុកដាក់គ្រាប់សណ្ដែក/គ្រាប់បាយ
- ប្រើកាវឱ្យបានគ្រប់គ្រាន់ ក្នុងការបិទគ្រាប់សណ្ដែកធំ និងតូច
- កុំលាបកាវជាកន្លែងធំពេក ឬក្រាស់ពេក ព្រោះវាមិនងាយស្ងួត
- វាគឺជាការបរសើរជានេះក្នុងការចាប់ផ្ដើម ពាក់កណ្ដាល និងរហូតដល់បញ្ចប់
- ប្រាប់ពួកគេឱ្យដើរទៅយកគ្រាប់សណ្ដែកដែលមានទំហំតូច និងត្រឡប់ទៅយកគ្រាប់សណ្ដែកទំហំផ្សេងទៀត
- នៅចុងបញ្ចប់ល្បែងនេះផងដែរ ប្រាប់ក្មេងៗនូវកន្លែងដែលទុកសណ្ដែក និងទុកពួកវានៅកន្លែង។
- ប្រសិនបើមានពេលលេងច្រើនជាងហ្នឹង អាចឱ្យក្មេងៗដាក់គ្រាប់សណ្ដែកកន្លែងដើមវិញ ដើម្បីបានលេងបន្តទៀតក៏បាន
ការប្រែប្រួល៖
សម្រាប់ក្មេងៗដែលមានកម្រិតទាប ពួកគេគួរតែប្រើសកម្មភាពតូចៗដែលប្រើជាមួយគ្រាប់សណ្ដែក ដែលមានទំហំធំជាង និងដោយប្រើម្ជុលក្នុងការចាប់គ្រាប់សណ្ដែកទាំងនោះដាក់តាមគ្រោងរូបភាពទាំងនោះបើសម្រាប់ក្មេងដែលមានកម្រិតខ្ពស់វិញ គួរតែប្រើគ្រាប់សណ្ដែកដែលមានទំហំតូចដូចជា៖ គ្រាប់សណ្ដែកតូច គ្រាប់រុក្ខជាតិ គ្រាប់អង្ករ ជាដើម…។