< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)


10-20 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)
សិក្សាសង្គម
ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)
ភាសាខ្មែរ
ការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)
ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង ៖
(សិក្សាសង្គម)
ប្រាប់បានពីរការគោរពចាស់ទុំ។
(ភាសាខ្មែរ)
ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។
ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។
សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។

រយៈពេល ៖ ១៥ នាទី
ឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។
ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ
១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។
២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)

Questions in English
1.Hello! How are you? – I am fine. Thank you ។
2.Hello! What is your name? – I am …….
3. Goodbye! See you soon! – Goodbye! See you soon! Nice to meet you.

សេចក្ដីណែនាំ៖ 

  1. និយាយថា៖ អ្នកគ្រូនឹងនិទានរឿង«យក្សចម្លែក»ឱ្យកូនៗទាំងអស់គ្នាស្តាប់។
  2. បន្ទាប់មក៖ អ្នកគ្រូនឹងនាំកូនលេងល្បែងសួរស្ដីគ្នា ដែលដកស្រង់ចេញពីរឿង«យក្សចម្លែក»។
  3. ជ្រើសរើសរូប ៣ទំព័រ ដកស្រង់ចេញពីរឿង«យក្សចម្លែក» ដែលមានទំព័រ ១៣ ១៦ និង១៨។ 
  4. យកទំព័រ ១៣ ១៦ និង១៨មកបង្ហាញក្មេងៗ។
  5. ឱ្យក្មេងសួរ អ្នកគ្រូជាអ្នកឆ្លើយតប ដើម្បីបង្រៀនក្មេងៗក្នុងមេរៀននោះ។
    ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។
    ២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….
    ៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)
  6. អាចសួរក្មេងទាក់ទងទៅនឹងល្បះទាំងនោះដោយលើកឧទាហរណ៍. តើអ្នកនឹងនិយាយបែបណា នៅពេលដែលអ្នកបានជួបមិត្តភក្តិ ឬ លោកគ្រូអ្នកគ្រូរបស់អ្នក? ។
  7. ឱ្យក្មេងៗឆ្លើយជាភាសាខ្មែរសិន បន្ទាប់មកនិយាយជាភាសាអង់គ្លេសនិងសុំឱ្យក្មេងៗនិយាយតាមអ្នកជា
    ភាសាអង់គ្លេស។
    1.Hello! How are you? – I am fine. Thank you ។
    2.Hello! What is your name? – I am …….
    3. Goodbye! See you soon! – Goodbye! See you soon! Nice to meet you.
  1.  ឱ្យក្មេងៗនិយាយប្រយោគទាំងនោះទៅក្មេងផ្សេងទៀត។

ការប្រែប្រួល៖ 
ប្រសិនបើក្មេងត្រូវការជំនួយពីអ្នក គឺអ្នកត្រូវតែប្រាប់ពួកគេឱ្យច្បាស់ ជៀសវាងពួកគេនិយាយមិនត្រូវទៅកាន់
ក្មេងដទៃទៀត។ សកម្មភាពនេះអាចលេងជាមួយប្រយោគផ្សេងទៀតដែលក្មេងៗបានរៀនពីសាលាមកក៏បាន
ដែរ។