< ត្រឡប់ទៅធនធានទាំងអស់
ល្បែង បត់យន្តហោះក្រដាស
សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស
សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។
បុរេគណិត
រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែល
បង្កើតឡើងបាន។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។
ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង
ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។
កម្រិតសិក្សា ៖ មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាស ឬពណ៌
ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល និងពិបាក)
សេក្ដីណែនាំ៖
- សួរក្មេងៗថា៖ តើអ្នកបើកយន្តហោះគេហៅថាអ្វី? (អ្នកបើកយន្តហោះ)
- សរសេរពាក្យ ឬ បិតរូបអ្នកបើកយន្តហោះលើក្ដារខៀន និងប្រាប់ឱ្យក្មេងនិយាយតាមអ្នក ។
- ប្រាប់ក្មេងៗថា៖ មេរៀននេះកូនៗមិនមែនក្លាយជាអ្នកបើកយន្តហោះទេ តែកូនៗនឹងបត់ក្រដាសធ្វើ
ជាយន្តហោះដោយខ្លួនឯង ។ - បង្ហាញក្មេងៗពីរូបយន្តហោះដែលអ្នកបានធ្វើរួចរាល់នោះ ។
- ចែកក្រដាសដែលអ្នកបានត្រៀមទុក ទៅឱ្យពួកគេម្នាក់ ១សន្លឹកៗ ។
- ត្រូវបត់យន្តហោះថ្មីតាមជំហាននីមួយៗ ឱ្យក្មេងៗបត់តាមបណ្តើរមើលបណ្តើរ។ សូមអ្នកគ្រូប្រើពាក្យ
បញ្ញត្តិទាក់ទងនឹងបុរេគណិត ។ ឧទាហរណ៍. “បត់ក្រដាសពាក់កណ្ដាលជារាងត្រីកោណ”។ - ឱ្យពេលវេលាក្មេងៗទាំងអស់ឱ្យគ្រប់គ្រាន់ក្នុងការបត់យន្តហោះតាមអ្នក ។
- នៅពេលដែលពួកគេធ្វើជារូបយន្តហោះនោះហើយ អ្នកត្រូវលេងជាមួយពួកគេដែរ ។
- និយាយប្រាប់ក្មេងៗពីសុវត្តិភាពជាចំបង សូមកុំគប់ទៅបក់គ្នា។
- អ្នកអាចឱ្យពួកគេចេញទៅលេងនៅក្រៅថ្នាក់ក៏បានដែរ។
ការប្រែប្រួល៖
ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។
ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។