< ត្រឡប់ទៅធនធានទាំងអស់
ល្បែងស្ដាប់
សកម្មភាព ៖ ល្បែងស្ដាប់
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
ភាសាខ្មែរ
ស្តាប់ (ស្តាប់គេបិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំដោយងាយៗ)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(ភាសាខ្មែរ) ប្រាប់បានពីសម្ថភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំប្រាប់ពីសូសម្លេង និងឈ្មោះនានាក្នុងបរិស្ថាន។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ អ្វីដែលអាចចងភ្នែកបាន បិទបាំងភ្នែកបាន។
ការរៀបចំ ៖ ឱ្យក្មេងឈរជារង្វង់ មានក្មេងម្នាក់អង្គុយកៅអី មានកំណាព្យ។
សេដក្ដីណែនាំ៖
- និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងស្ដាប់ ជាមួយកូនៗទាំងអស់គ្នា។
- ប៉ុន្តែកូនៗត្រូវឈរជារង្វង់។
- បន្ទាប់មកដាក់កៅអីមួយនៅចំកណ្ដាលវង់។
- បង្រៀនក្មេងឱ្យនិយាយតាមនូវកំណាព្យ ៤ឃ្លាខាងក្រោមគឺ៖
ខ្ញុំរីករាយ ខ្ញុំក្រៀមក្រំ
ខ្ញុំខឹង ខ្ញុំត្រេកអរ
ខ្ញុំសើច ឬ ខ្ញុំយំ
ប៉ុន្តែ ខ្ញុំជានរណា?
- ជ្រើសរើសក្មេងណាម្នាក់ឱ្យអង្គុយលើកៅអីចំកណ្ដាល។
- ត្រូវមានក្រមាបិទភ្នែក តែប្រសិនបើគ្មានក្រមាទេនោះ អាចប្រើដៃបាំងភ្នែកក៏បានដែរ។
- បន្ទាប់មកឱ្យក្មេងៗទាំងអស់និយាយកំណាព្យ៤ឃ្លានោះបណ្ដើរនឹងដើរជារង្វង់បណ្ដើរ។
- នៅពេលដែលក្មេងៗនិយាយកំណាព្យនោះចប់ហើយ ក្មេងក៏ត្រូវតែឈប់នៅមួយកន្លែងដែរ។
- បន្ទាប់មកក្មេងម្នាក់ណាដែលឈរចំពីខាងក្រោយក្មេងដែលអង្គុយលើកៅអីកណ្ដាលវង់នោះត្រូវ
និយាយឃ្លាកំណាព្យនោះម្ដងទៀត និងជ្រើសររើសធ្វើសម្លេងសើច ឬ ក៏សម្លេងយំ។ - បន្ទាប់មកក្មេងដែលអង្គុយលើកៅអីកណ្ដាលវង់ត្រូវទាយថា តើនោះជានរណា? ឈ្មោះអ្វី? ។
- ប្រសិនបើក្មេងនោះទាយត្រូវ នោះម្នាក់នោះត្រូវមកអង្គុយលើកៅអីកណ្ដាលវង់វិញម្ដង។
- បន្ទាប់មកក្មេងៗទាំងអស់ចាប់ផ្ដើមដើរជារង្វង់ និងសូត្រកំណាព្យនោះបន្តទៀត។
- ធ្វើបែបនេះរហូតដល់ក្មេងៗអាចបានលេងគ្រប់ៗគ្នាជាការស្រេច។