ល្បែងចលនាដើរក្រោមខ្សែ
សកម្មភាព ៖ ល្បែងដើរក្រោមខ្សែ ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងធំ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់និងការសង្កេត៖ បុរេគណិត ៖ រង្វាស់រង្វាល់៖ បញ្ញាតិ្តស្ដីពីរង្វាស់រង្វាល់៖ ៖ រូបរាងនិងលំហ៖ បញ្ញតិ្តនិងរូបរាងនិងលំហ៖ គោលបំណង ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវិធីសាស្ត្រដើរ រត់ វារលូន លោត ចុះឡើង បោះ តោងឡើង គប់ ប្រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។ ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនឱ្យមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ស្វែងយល់ និងសង្កេតមើលកម្ពស់ខ្សែ ដើម្បីផ្លាស់ប្តូរចលនារាងកាយឱ្យស្របតាមស្ថានភាពជាក់ស្តែង។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីបញ្ញត្តិ «ខ្ពស់» និង «ទាប»។ ប្រាប់បានពីទីតាំង «ខាងលើ» និង «ខាងក្រោម»។ […]


