ធនធានទាំងអស់

ល្បែងទាយពណ៌

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

សកម្មភាព ៖ ល្បែងទាយពណ៌​ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពណ៌ទាំង ៧ក្នុងឥន្ទធនូដូចជា ពណ៌ក្រហម ខៀវ លឿង ពណ៌បៃតង ទឹកក្រូច ស្វាយ និងពណ៌ខៀវស្វាយ ហើយកាត់វាជារាងការ៉េតូចៗ បន្ទាប់មកអ៊ុតជាកាត។  ការរៀបចំ ៖ ចែកកាតឱ្យក្មេងៗម្នាក់ ១សន្លឹក។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទាយពណ៌ជាមួយកូនៗទាំងអស់គ្នា។ ចែកក្មេងៗជាក្រុម […]