ធនធានទាំងអស់
ល្បែងច្របល់គ្នា និងផ្គុំរូបភាព
សកម្មភាព ៖ ល្បែងច្របល់កាត និងផ្គុំកាតរូបភាពចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ (សិក្សាសង្គម) ប្រាប់ពីការងារងាយៗមួយចំនួន ដូចជាការឱ្យចំណីសត្វ ស្រោចដំណាំបោសសម្អាតការងារផ្ទះបាយ គ្រូពេទ្យ ជាងឈើ ជាដើម។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បោះពុម្ភកាតរូបភាពការងារ បន្ទាប់មកអ៊ុតកាត កាត់កាតរូបភាពការងារតូចៗរូបភាពការងារទាំងមូល។ ការរៀបចំ ៖ ចែក១ក្រុមកាតមួយឈុតមាន ៦រូបភាពការងារ បន្ទាប់មកច្របល់កាតរូបភាពការងារចូលគ្នាទាំងអស់។ ត្រូវបោះពុម្ភរូបភាពទាំងមូលបិទលើក្តាខៀន និងកាតសម្រាប់បង្ហាញឱ្យក្មេងៗមើលនៅពេលដែលអ្នកពន្យល់ពីរបៀបលេង។ សេក្ដីណែនាំ៖ ការប្រែប្រួល៖ កាតរូបអាចដាក់នៅចំកណ្ដាលវង់ ដើម្បីឱ្យក្មេងមានការរីករាយ និងសប្បាយជាងហ្នឹងទៀត។ ក្មេងៗក្នុងក្រុម នីមួយៗត្រូវបន្តចាប់កាតម្នាក់ៗម្ដង រហូតបានជារូបភាពពេញលេញមុនគេ ទើបក្រុមនោះជាក្រុមឈ្នះ។
ល្បែងលេងធ្វើឡាន
សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។ ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖ ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។ មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង ៉តើអ្នកចង់ធ្វើការងារអ្វី? ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]