ធនធានទាំងអស់

ល្បែងទុយោមេរោគ

សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌  ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]