ធនធានទាំងអស់

ល្បែងប៉ោងប៉ោងមេរោគ

សកម្មភាព ៖ ល្បែងប៉ោងប៉ោង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ប៉ោងប៉ោង ខ្មៅដៃ ស្នប់សម្រាប់បូមប៉ោងប៉ោង ឬប្រើមាត់ក៏បានដែរ ។ ការរៀបចំ ៖ បូមប៉ោងប៉ោងឱ្យគ្រប់ចំនួនរដែលត្រូវការលេងល្បែងនេះ សម្រាប់តាមក្រុមនីមួយៗ និងបូកចូលបន្ថែមខ្លះសម្រាប់ត្រៀមទុក នៅពេលដែលពួកគេធ្វើឱ្យបែក។ គូររូបមេរោគនៅលើប៉ោងប៉ោង។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ោងប៉ោងជាមួយកូនៗទាំងអស់គ្នា។ បើកូនៗទាំងអស់គ្នាមិនបានលាងសម្អាតដៃឱ្យបានស្អាតក្រោយពីបានប៉ះពាល់របស់របរផ្សេងៗនោះទេ […]