< ត្រឡប់ទៅធនធានទាំងអស់

ល្បែងហេតុអ្វីបានជាយើងលង់ទឹក?


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ​ល្បែងហេតុអ្វីបានជាយើងលង់ទឹក?
ចិត្តចលភាព ៖
បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖

វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត៖

សិក្សាសង្គ​ម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព

គោលបំណង៖ 
ចិត្តចលភាព ៖ វិជ្ជាសម្បទា ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយឬលេងល្បែងមួយ។ 
ចរិយាសម្បទា ៖ មានអំណត់ ការតស៊ូនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយបានរឹងមាំល្អនិងជោគជ័យ។
វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបនៃការពិសោធន៍និងស្វែងយល់បរិស្ថាន។ 
បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗក្នុងការលេងដូចជា៖ ការលិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិនិងខ្យល់ជាដើម។ 
សិក្សាសង្គ​ម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… 
ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។

កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ក្រដាស កន្ត្រៃ ទុយោរ រូបច្រមុះ រូបមាត់ កាវ ស្គុត ដីខ្មៅ ហ្វឺត

ការរៀបចំ រៀបចំសម្ភារដែលត្រូវត្រៀមក្នុងការលេងធ្វើ ឬធ្វើវាឱ្យរួច

សេចក្ដីណែនាំ ៖ 

  1. សួរកុមារថា តើកូនៗចេះហែលទឹកអត់? មានអ្នកណាដែលបង្រៀនកូនៗឱ្យចេះហែលទឹកអត់? កូនៗដែលលង់ទឹកអត់? 
  2. ថ្ងៃនេះគ្រូនឹងមកប្រាប់កូនៗថា ហេតុអ្វីបានជាយើងលង់ទឹក? 

(ពេលយើងមិនចេះហែលទឹក នៅពេលដែលយើងលិចចូលទៅក្នុងទឹក យើងត្រូវការដកដង្ហើមដែរ តែពេលដែលយើងដកដង្ហើមក្នុងទឹក ទឹកនឹងចូលទៅដល់សួតរបស់យើង វាធ្វើឱ្យយើងពិបាកដកដង្ហើមបន្តទៀត ហើយនៅពេលដែលយើងមិនអាចដកដង្ហើមបន្តទៀតបានយើងអាចនឹងស្លាប់នៅក្នុងទឹកនោះតែម្ដង) គ្រប់យ៉ាងបណ្ដាលមកពីយើងមិនចេះហែលទឹកហ្នឹងឯង។ 

  1. បន្ទាប់មកបង្ហាញកុមារពីដំណើរការសួតដែលអ្នកបានធ្វើរួច ជាការពិសោធន៍ផងដែរ។ 
  2. ប្រាប់កុមារពីរបៀបធ្វើរូបសួ​តនិងការពិសោធន៍ថាពេលយើងដកបង្ហើមទៅ សួតរបស់យើងនឹងមានសភាពបែបណា ជាមុនសិន៖