< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបេះផ្លែឈើ
សកម្មភាព ៖ ល្បែងបេះផ្លែឈើ
វិទ្យាសាស្រ្ត ៖ អាហាររូបត្ថម្ភ(ចំណេះដឹងមូលដ្ឋានអំពីក្រុមអាហារ និងអាហារុបត្ថម្ភ)
សិក្សាសង្កម ៖ បំណិនទំនាក់ទំនង
(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងល្អជាមួយមិត្តភក្តិដែលមានវ័យប្រហែលគ្នា)
បុរេគណិត ៖ ទំហំ និងពណ៌(ចំណាត់ក្រុម និងលំដាប់លំដោយ)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ៖ ប្រាប់បានពីឈ្មោះបន្លែ ផ្លែឈើ និងអាហារក្រុម។
ចូលចិត្តញុាំបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ
សហការ ស្តាប់យោបល់ និងឯកភាពគំនិត ដើម្បីសម្រេចការងារក្រុម។
(សិក្សាសង្គម) ៖ ប្រាប់ពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គល ឬក្រុម។
ប្រាប់បានពីឈ្មោះកុមារដ៏ទៃទៀតដែលខ្លួនបានលេងជាមួយដោយមិនបំពានលើគ្នាទៅ
វិញទៅមក។
លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គល្អ ឬ ជាក្រុម។
ចូលរួមលេងជាមួយកុមារដ៏ទៃទៀតដោយមិនបំពានគ្នា។
បង្ហាញឈ្មោះក្រុមដ៏ទៃទៀតដែលខ្លួនបានលេងជាមួយ។
បង្ហាញស្មារតីចែករំលែក និងការយោគយល់ក្នុងបេលលេងល្បែងជាមួយមិត្តភក្តិ។
(បុរេគណិត) ៖ប្រាប់បានពីការរៀបវត្ថុតាមលំដាប់លំដោយប្រភេទ ក្រុម ទំហំ និងពណ៌ប្រាប់បានពីរបៀប
រៀបតាមចង្វាក់ដដែលៗនូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នានិងតាមលំដាប់លំដោយ។
ទម្លាប់ប្រើប្រាស់ និងទុកដាក់សម្ភារឱ្យមានសណ្តាប់ធ្នាប់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើអ្នកពូកែអី?”
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ ក្តារល្បែង, របស់ដែលមានពណ៌ទាំង៤ខុសគ្នា សម្រាប់សសម្គាល់ ដូចជា ពណ៌បៃតង
ទឹកក្រូច ក្រហម និងលឿង, គ្រាប់ឡុកឡាក់ពណ៌មួយ, និងតែងតាំងក្មេងម្នាក់សម្ដែងជា
សត្វស្វា ។
ការរៀបចំ ៖ ដាក់របស់ដែលមានពណ៌ទាំង ៤ពណ៌នៅលើក្តារល្បែងតាមដើមឈើនីមួយៗនោះ
(ដើមឈើ ១ដើមមានចំនួន ១០ផ្លែ)
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងក្តារបោះពុម្ភជាមួយកូនៗទាំងអស់គ្នា។
- ល្បែងក្តារបោះពុម្ភនោះគេហៅថា ល្បែងបេះផ្លែឈើ។
- ឥឡូវកូនៗទាំងអស់គ្នាត្រូវចែកជាក្រុម ហើយក្នុងមួយក្រុមមានគ្នាចំនួន ៥នាក់។
- ក្នុងចំណោម៥នាក់ មានម្នាក់ត្រូវជ្រើសរើសធ្វើជាសត្វស្វា។
(សម្រាប់អ្នកធ្វើជាសត្វស្វាសមាជិកក្រុម ២នាក់ក៏បានដែរ)
- ហើយ ៤នាក់ទៀតលេងជាអ្នកបេះផ្លែឈើ។
(សម្រាប់អ្នកបេះផ្លែឈើនីមួយៗមានសមាជិក២នាក់ក៏បានដែរ) - ចែកក្តារល្បែង គ្រាប់ឡុកឡាក់ដែលមាន៦ពណ៌ និងវត្ថុតំណាងផ្លែឈើទាំង ៤ពណ៌ មួយពណ៌មាន
ចំនួន ១០ ហើយមួយពណ៌ផ្សេងទៀតសម្រាប់ដំណាងឱ្យសត្វស្វា ដើរទៅកាន់ក្រុមដំបូងដែលបាន
ចាប់ផ្ដើមលេង។ បញ្ជាក់៖វត្ថុសម្គាល់សម្រាប់សត្វស្វានោះ សុំជាពណ៌ខៀវ សម្រេចចិត្តឱ្យក្មេងម្នាក់
ណាដែលចាប់ផ្ដើមលេងមុនគេ ហើយរមៀលគ្រាប់ឡុកឡាក់ពណ៌នោះ ប្រសិនបើទទួលបានពណ៌ ក្រហម នោះក្មេងម្នាក់ត្រូវបេះយកផ្លែឈឺរី ១ផ្លែដាក់នៅចំពីមុខគេ និងបន្ទាប់មកឱ្យក្មេងបន្ទាប់ទៀត បើរមៀលគ្រាប់ឡុកឡាក់ពណ៌លឿង ចាប់យកផ្លែក្រូចឆ្មា។
ពណ៌ទឹកក្រូច=ផ្លែប័រ
ពណ៌បៃតង=ផ្លែប៉ោម
ប្រសិនបើបានពណ៌ផ្កាឈូក=យកបានផ្លែឈើ២មុខ (២មុខណាក៏បានដែរ)
ប្រសិនពណ៌ខៀវ=សត្វស្វាត្រូវដើរតាមរូបសញ្ញាហ្នឹងព្រួញ ១ព្រួញ
- ធ្វើបែបហ្នឹងជារង្វង់ជុំ និងក្មេងណាដែលប្រមូលផ្លែឈើបានច្រើនជាងគេ ម្នាក់នោះគឺជាមនុស្សឈ្នះ តែត្រូវប្រមូលផលឱ្យបានអូនសត្វស្វាដែរ ប្រសិនបើសត្វស្វាដើរតាមព្រួញដល់អស់ព្រួញ នោះអ្នក
ទាំង ៤ត្រូវចាញ់តែម្ដង។ - ប្រសិនបើមានពេលច្រើន ត្រូវលេងឱ្យគ្រប់គ្នាដោយផ្លាស់ប្ដូរក្មេងៗទាំងអស់ ៥នាក់ជាការស្រេច។