< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរង្វង់ទឹកមុខ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងរង្វង់ទឹកមុខ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)
(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម)
ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។

រយៈពេល ៣០ នាទី 

ឧបករណ៍ កាតអារម្មណ៍ (ពណ៌ / សខ្មៅ)

ការរៀបចំ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនទៅក្មេងៗ សប្បាយរីករាយ
ក្រៀមក្រំ ភ័យខ្លាច ខឹង រំភើប -ល-។

សេដក្ដីណែនាំ៖

  1. និយាយថា៖ កូនៗថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរង្វង់ទឹកមុខ ជាមួយកូនៗទាំងអស់គ្នា។
  2. បន្ទាប់មកត្រូវធ្វើទឹកមុខតាមកាតអារម្មណ៍ និងកាយវិការម្ដង១ រហូតអស់ទឹកមុខទាំង៦។
  3. បន្ទាប់ពីបង្ហាញកាតអារម្មណ៍ហើយ ត្រូវឱ្យក្មេងៗទាំងអស់ទាយថា៖ តើទឹកមុខហ្នឹងជាទឹកមុខអ្វី? 
  4. ឱ្យក្មេងៗទាំងអស់ធ្វើទឹកមុខ និងកាយវិការ តាមដោយមិនបញ្ចេញសម្លេងទេ។
  5. គ្រាន់តែនិយាយដោយគ្មានសម្លេងជាមួយការលេងទឹកមុខ និងភាសាកាយវិការក្នុងការពន្យល់តែប៉ុណ្ណោះ ។ 
  6. ជ្រើសរើសក្មេងតូចៗតាមតូច ធំតាមធំបង្កើតជាក្រុម ហើយឈរជារង្វង់។
  7. ចែកកាតអារម្មណ៍ទៅកាន់ក្មេងៗម្នាក់មួយសន្លឹកៗតាមក្រុមនីមួយៗ។
  8. ក្នុង ១ក្រុមក្មេងៗត្រូវទទួលបានកាតអារម្មណ៍ដូចគ្នាចំនួន ២នាក់ ។
  9. អ្នកត្រូវលើកក្រដាសសន្លឹក A4 ពីទឹកមុខមួយក្នុងចំណោមទឹកមុខទាំង៦នោះឡើងបង្ហាញក្មេងៗ។ 
  10. សួរក្មេងៗថា៖ តើកូនៗណាមានកាតទឹកមុខដូចរូបអ្នកគ្រូ?សូមកូនៗលើកបង្ហាញ។
    សូមធ្វើទឹកមុខ និងកាយវិការតាមទាំងអស់ ហើយក្មេងៗអាចផ្លាស់ប្ដូរ កន្លែងគ្នាបាន។
  11. ត្រូវបន្តលើកសន្លឹកទឹកមុខទាំងនោះ ម្ដងមួយៗ រហូតដល់ក្មេងៗទាំងអស់បានធ្វើកាយវិការ និងធ្វើទឹកមុខរបស់ពួកគេបានគ្រប់ៗគ្នា ហើយក្មេងៗទាំងអស់បានផ្លាស់ប្ដូរកន្លែងគ្នាជាការស្រេច។