< ត្រឡប់ទៅធនធានទាំងអស់
ល្បែងការពិសោធន៍ស៊ុត
សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។
ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់។
រយៈពេល៖ ៣០ នាទី
ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុត២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួន
ដែលអាចប្រើសម្រាប់ខ្ចប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ដីខ្មៅពណ៌) មួកការពារសុវត្តិភាព (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ
ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបាន
ជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង«យក្សចម្លែក»)
សេចក្ដីណែនាំ៖
- និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍ស៊ុត ជាមួយកូនៗទាំងអស់គ្នា។
- បង្ហាញរូបភាពរបស់យ៉េកពាក់មួកសុវត្ថភាពទៅឱ្យក្មេងៗមើល។
- សួរក្មេងៗថា៖ តើនៅលើក្បាលរបស់យ៉េកគឺពាក់អ្វី? គឺពាក់មួកសុវត្ថភាព។
តើហេតុអ្វីបានជាកូនៗគិតថាគាត់ពាក់មួកសុវត្ថភាព? ពីព្រោះ យ៉េកជិះម៉ូតូពាក់មួក
សុវត្ថភាពការពារក្បាល។ - តើកូនៗគិតថានឹងមានអ្វីកើតឡើងប្រសិនបើខួរក្បាលមនុស្សម្នាក់ខូច? ប្រហែលជាមិនអាចនិយាយ ដើរ មើលថែរខ្លួនឯង និងធ្វើរឿងដែលសំខាន់ៗបានឡើយ។
- សួរសំណួរ៖ តើមានអ្វីនៅក្នុងក្បាលរបស់ពួកយើង? មានខួរក្បាល។
តើកូនៗគិតថាខួរក្បាលមានតួនាទីធ្វើអ្វីខ្លះ? អាចត្រួតត្រាអ្វីទាំងអស់។ - បន្ទាប់មកពន្យល់ពួកគេថា៖ ខួរក្បាលអាចត្រួតត្រាអ្វីទាំងអស់ដែលអ្នកធ្វើដូចជា៖ ចលនារបស់អ្នក
អារម្មណ៍របស់អ្នក ការគិតរបស់អ្នក និងមានអ្វីផ្សេងទៀតជាច្រើនដែលទាក់ទងនឹងសារពាង្គកាយ
របស់អ្នក។ - សួរក្មេងៗថា៖ តើមានសារៈសំខាន់អ្វីបានជាយ៉េកពាក់មួកសុវត្ថិភាព? មួកសុវត្ថិភាពអាចការពារ
ក្បាលបាន។ វាអាចការពារការប៉ះទង្គិចពីវត្ថុរឹងមួយចំនួន ដូចជាពេលគ្រោះថ្នាក់ចរាចរណ៍ ដួល។ - បង្ហាញមួកសុវត្ថិភាព។ ចូរកូនៗប្រើអារម្មណ៍ចំពោះផ្នែកខាងក្រៅ និងខាងក្នុងរបស់មួកសុវត្ថិភាព។
សួរក្មេងៗថា៖ នៅពេលកូនៗប៉ះមួកសុវត្ថិភាព តើវារឹង ឬ ក៏ទន់នៅផ្នែកខាងក្រៅ? បាទ/ចាស រឹង
តើនៅផ្នែកខាងក្នុងមួកសុវត្ថិភាពវិញយ៉ាងណាដែរ? បាទ/ចាស ទន់
ហេតុអ្វីបានជាវាមានសភាពរឹងនៅខាងក្រៅ ? បាទ/ចាស សម្រាប់ការពារពេលគ្រោះថ្នាក់
ហេតុអ្វីនៅខាងក្នុងមួកសុវត្ថភាពទន់? បាទ/ចាស វាជាអេប៉ុងការពារក្បាល។ - បង្ហាញស៊ុតហើយនិយាយថា៖ស៊ុតប្រៀបដូចជាក្បាលរបស់យើងអញ្ចឹងដែរ។ ខាងក្នុងមានពណ៌លឿង
និងពណ៌សប្រៀបដូចជាខួរក្បាលមនុស្សឯខាងក្រៅគឺជាសំបកប្រៀបដូចលលាក្បាលមនុស្សដែរ។ - បង្ហាញការពិសោធន៍ស៊ុតលើកទី១។ដាក់ស៊ុតមួយនៅក្នុងថង់ប្លាស្ទិចហើយលើកព្យួរប្រហែល កន្លះ
ម៉ែត្រពីលើតុ។ - សួរកុមារពីអ្វីដែលពួកគេគិតថានឹងកើតឡើងនៅពេលអ្នកទម្លាក់ស៊ុត។ ហេតុអ្វី?
ក្មេងអាចឆ្លើយ៖ បែក មិនបែក ។ពីព្រោះ សំបកស៊ុតរឹង សំបកស៊ុតទន់។ - ទម្លាក់ស៊ុតឱ្យក្មេងៗមើល។
- ពិភាក្សាម្តងទៀតនិយាយពីលទ្ធផលជាក់ស្តែង។តើកូនៗឃើញស៊ុតមានសភាពយ៉ាងណាដែរ?
- បង្ហាញការពិសោធន៍ស៊ុតលើកទី២ ។រុំស៊ុតមួយទៀតជាមួយក្រណាត់ រួចដាក់ស៊ុតរុំក្រណាត់នោះក្នុង
ថង់ប្លាស្ទិចហើយលើកព្យួរប្រហែល កន្លះម៉ែត្រពីលើតុ។ - សួរកុមារពីអ្វីដែលពួកគេគិតថានឹងកើតឡើងនៅពេលអ្នកទម្លាក់ស៊ុតចុះ។ ហេតុអ្វី?
ក្មេងអាចឆ្លើយ៖ បែក មិនបែក ។ពីព្រោះ សំបកស៊ុតរុំក្រណាត់រឹង សំបកស៊ុតទន់។ - ទម្លាក់ស៊ុតឱ្យក្មេងៗមើល។
- ពិភាក្សាម្តងទៀតនិយាយពីលទ្ធផលជាក់ស្តែង។ តើកូនៗឃើញស៊ុតមានសភាពយ៉ាងណាដែរ?
- ប្រសិនបើមានពេលគ្រប់គ្រាន់ឱ្យដីខ្មៅពណ៌ និងផាត់ពណ៌លើសន្លឹកកិច្ចការ