< ត្រឡប់ទៅធនធានទាំងអស់

ល្បែងថ្ងៃទាំងប្រាំពីរ


15-20 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងថ្ងៃទាំងប្រាំពីរ
ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)។
បុរេគណិត​
បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)។
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង ៖
(ចិត្តចលភាព)
កុមារចេះពីរបៀបរត់ ដើរត្រូវតាមគោលដៅនៃសកម្មភាព។
បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។
ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ…។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៖ ២០ នាទី 

ឧបករណ៍ កាតដែលមានឈ្មោះថ្ងៃនីមួយៗនៃសប្តាហ៍។

ការរៀបចំ ៖ ចែកកាតជាគំនរៗ ដូច្នេះគំនរនីមួយៗមាន៧ថ្ងៃនៃសប្តាហ៍។

សេចក្ដីណែនាំ៖

  1. សួរក្មេងៗថា៖ តើមួយសប្តាហ៍មានប៉ុន្មានថ្ងៃ?តើមានថ្ងៃអ្វីខ្លះ?
  2. តើថ្ងៃនេះជាថ្ងៃអ្វី? តើស្អែកជាថ្ងៃអ្វី?
  3. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងថ្ងៃទាំងប្រាំពីរនៃសប្តាហ៍ជាមួយកូនៗ។
  4. បង្ហាញកាតទាំង ៧ថ្ងៃនៃសប្តាហ៍ដល់ក្មេងៗម្តងមួយៗ ហើយឱ្យកុមារថាតាម។
  5. ចែកក្មេងៗជាក្រុមមាន៧នាក់។
  6. ដាក់សន្លឹកកាត ៧សន្លឹកជាគំនរនៅចុងម្ខាងកន្លែងលេងរបស់ក្រុមនីមួយៗ។ 
  7. និយាយថា “ទៅ!” ក្មេងដែលនៅខាងមុខគេនៃក្រុមនីមួយៗ ត្រូវរត់ទៅដកយកកាត ១សន្លឹក ។ 
  8. បន្ទាប់ពីរត់ត្រឡប់មកជួរវិញត្រូវប៉ះក្មេងបន្ទាប់នៅក្នុងក្រុមនៃជួររបស់ខ្លួន។ 
  9. ក្មេងដែលបានរត់ទៅយកកាតរួចរាល់ហើយ ត្រូវរត់ទៅឈរនៅពីក្រោយគេនៃជួរវិញ។  
  10. ធ្វើបែបនេះរហូតគ្រប់គ្នានៃសមាជិកក្រុម។
  11. បន្ទាប់ពីបានកាតគ្រប់គ្នាតាមក្រុមនីមួយៗមក ក្មេងៗត្រូវរៀបចំចូលជួរនៃក្រុមដដែលសារជាថ្មី
    ហើយឈរតាមលំដាប់លំដោយថ្ងៃនៃសប្ដាហ៍។
  12. ក្រុមណាចូលជួរបានត្រឹមត្រូវតាមលំដាប់លំដោយថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍នោះគឺជាអ្នកឈ្នះ។

ការប្រែប្រួល៖ 
ល្បែងនេះអាចលេងបានលើសពី ៧នាក់ អាចមានកាតច្រើនជាងនេះទៅតាមចំនួនក្មេងៗ។ មានន័យថាត្រូវមានថ្ងៃចន្ទ ២ដង ឬ ថ្ងៃអង្គារ៍២ដង -ល-។ បើ ថ្ងៃចន្ទមាន ២នាក់ ថ្ងៃអាទិត្យ ១នាក់ ថ្ងៃអង្គ្គារមាន ១នាក់ត្រូវឱ្យក្មេងតម្រង់ជួរចាប់ពី ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃចន្ទ ថ្ងៃអង្គារ ។
ថ្ងៃនៃសប្ដាហ៍អាចជំនួសបានដោយពាក្យ ពណ៌ និងសត្វ វាអាស្រ័យលើអាយុរបស់ក្មេងៗ។