< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរាប់លេខ
សកម្មភាព ៖ ល្បែងរាប់លេខ
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)
បុរេគណិត
បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។
ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។
(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ (ប្រើសៀវភៅមួយណាក៏បាន)
ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និងឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។
សំណួរមានដូចជា៖
១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព?
២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?
៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ?
៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?
៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព?
៦. តើមានបង្អួចប៉ុន្មាននៅក្នុងរូបភាព?
៧. តើមានភ្នែកប៉ុន្មានគូរដែលប្អូនៗបានឃើញមាននៅក្នុងរូបភាពនេះ?
៨. តើមានក្មេងៗប៉ុន្មាននាក់នៅក្នុងរូបភាព?
សេចក្ដីណែនាំ៖
- និយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរាប់លេខជាមួយកូនៗទាំងអស់គ្នា។
- តែកូនៗត្រូវស្តាប់រឿង«យក្សចម្លែក»ជាមួយអ្នកគ្រូសិន។
- ឱ្យក្មេងៗអង្គុយទល់មុខគ្នាជាក្រុមធំតែម្តង។
- បង្ហាញពួកគេពីទំព័រទី១នៃសៀវភៅ។ សួរ៣សំណួរដែលនៅក្នុងទំព័រនោះ។
ឧទាហរណ៍. កូនៗ!!! តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព?
តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?
តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ?
កុមារជាអ្នកឆ្លើយ រាប់ចំនួននៅក្នុងរូបភាព។ - សូមឱ្យកុមារប្តូរវេនស្ម័គ្រចិត្តម្នាក់ម្តង ដើម្បីឡើងចង្អុលបង្ហាញឱ្យកុមារដ៏ទៃទៀតបានដឹង។
- ឱ្យកុមារទាំងអស់រាប់ចំនួនជាមួយអ្នក ហើយត្រូវប្រាកដថាកុមាររាប់ចំនួនបានត្រឹមត្រូវតាមរូបភាពនៃទំព័រ
សាច់រឿង។ - សូមឱ្យកុមារប្តូរវេនស្ម័គ្រចិត្តម្នាក់ម្តង ដើម្បីឡើងចង្អុលបង្ហាញឱ្យកុមារដ៏ទៃទៀតបានដឹង។
- នៅពេលសួររួចហើយមួយទំព័រនោះអាចផ្លាស់ប្ដូរទៅទំព័រថ្មីបាន។
- ពេលរាប់ចំនួនរួចរាល់ហើយ សូមអានចម្លើយនីមួយៗនៅពីមុខក្មេងទាំងអស់តែម្ដង។
ការប្រែប្រួល៖
ប្រសិនមានបុគ្គលិកផ្សេងទៀតជួយ ចាំបាច់ត្រូវកែប្រែនិតិវិធីលេងល្បែងនេះតាមស្ថានភាពជាក់ស្តែងនេះ។
១.បែងចែកកុមារជាក្រុម ៥-១០នាក់។
២. ចែកទំព័រនីមួយៗទៅកាន់ក្រុមនីមួយៗ ផ្សេងៗពីគ្នា។
៣.សុំឱ្យបុគ្គលិកម្នាក់ៗបង្ហាញពីទំព័រដែលបានកំណត់ និងសួរសំណួរ៣សំណួរនៅក្នុងទំព័ររឿង។
៤.បុគ្គលិកម្នាក់ៗគួរតែស្នើសុំក្មេងៗនៅក្នុងក្រុមរបស់ពួកគេរាប់អ្វីដែលបានឃើញនៅលើទំព័ររឿងជាមួយ
គ្នា។ បន្ទាប់មកពួកគេគួរតែសរសេរចម្លើយនៅលើក្រដាស។
៥. បន្ទាប់ពីក្រុមទាំងអស់បានឆ្លើយសំណួររួចរាល់នោះគ្រូត្រូវផ្លាស់ប្ដូរទំព័រតាមក្រុមនីមួយៗ ដូច្នោះក្រុមនី
មួយៗអាចឆ្លើយសំណួរនៅទំព័រផ្សេងទៀតបាន។
៦. ធ្វើបែបនេះរហូតដល់ក្រុមនីមួយៗបានឆ្លើយសំណួរបាន៣ ឬ៤សំណួរ។
៧. ក្រុមទាំងអស់បានឆ្លើយរួចរាល់ គ្រូត្រូវប្រមូលក្រដាស និងទំព័ររឿងទាំងអស់មកវិញ និងគ្រូអានចម្លើយ
របស់ក្រុមនីមួយៗឱ្យលឺនៅក្នុងថ្នាក់។