< ត្រឡប់ទៅធនធានទាំងអស់

ប្រៀបធៀប ធ្ងន់ និងស្រាល


20-30 នាទី
មិនកំណត់ចំនួន
៤ឆ្នាំ លើស
ផ្សេងៗ, កន្ត្រៃ, ខ្សែ, Scissors, hanger, yarn, wire, needle, cans, tape
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ប្រៀបធៀប ធ្ងន់ និងស្រាល 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ 

និងភ្នែកសាច់ដុំភ្នែក)។
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត)
ប្រាប់បានពីបញ្ញត្តិ ធ្ងន់ និងស្រាល

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍ សម្រាប់ជញ្ជីងគឺទំពក់ព្យួរអាវមានគន្លាក់ (បើមិនមានគន្លាក់ ចូរបិទខ្សែនៅលើទំពក់)  ខ្សែ
ឬអំបោះ ប្រដាប់ចោះ ឬ ម្ជុលសម្រាប់ចោះខ្សែតាមកំប៉ុង កំប៉ុងក្រដាសដូចគ្នាពីរ កន្ត្រៃ ស្កុត។

ការរៀបចំ  ប្រមូលវត្ថុសម្រាប់ថ្លឹងដូចជា អំបិល សណ្ដែកដែលមានទំហំខុសគ្នា ម្សៅ 

គម្របដបក្រដាស។ 

-រៀបចំវត្ថុសម្រាប់ថ្លឹង ដែលឱ្យកុមារៗយកមកពីផ្ទះ។ 

-វត្ថុខ្លះអាចដាក់ក្នុងកំប៉ុងក្រដាសតូចបាន ដោយពុំចាំបាច់ដាក់ឱ្យពេញពេកទេ។

សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើជញ្ជីង៖

ពីរមានទីតាំងផ្ទុយគ្នា។

អ្នកអាចដេរខ្សែនៅលើចំណុចដៅកំប៉ុង។


សេចក្ដីណែនាំ៖

  1. និយាយ៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប្រៀបធៀប ធ្ងន់ និងស្រាល ជាមួយកូនៗទាំងអស់គ្នា។  
  2. និយាយអំពីលោកគ្រូសុខ ដែលមានកម្លាំងខ្លាំង ហើយមនុស្សខ្លាំងអាចលើកវត្ថុធ្ងន់ៗបាន។
  3. សួរក្មេងៗ៖ តើកូនៗស្គាល់ពាក្យ “ធ្ងន់” ដែរឬទេ? បាទ/ចាស ស្គាល់។

តើពាក្យផ្ទុយពីពាក្យធ្ងន់ជាពាក្យអ្វី? បាទ/ចាស ស្រាល។

  1. ចូរឱ្យក្មេងៗផ្ដល់ឧទាហរណ៍មួយចំនួន អំពីវត្ថុធ្ងន់ និងវត្ថុស្រាល។

សូមកូនៗឧទាហរណ៍វត្ថុមួយណាដែលធ្ងន់ឱ្យអ្នកគ្រូម្នាក់មួយ?
មានដូចជាកំប៉ុងដែក កៅអីឈើ ដែកកឹប ត្រី អង្ករ  …។
សូមកូនៗឧទាហរណ៍វត្ថុមួយណាដែលស្រាលឱ្យអ្នកគ្រូម្នាក់មួយ?
មានដូចជាក្រដាស ថង់ កៅអីជ័រ …។

  1. ចូរឱ្យក្មេងៗផ្ដល់ឧទាហរណ៍ប្រៀបធៀបមួយចំនួនអំពីវត្ថុធ្ងន់ជាង និងវត្ថុស្រាលជាង។
    ឧទាហរណ៍៖ ថង់នេះស្រាលជាងក្រដាសនេះ។
    កៅអីដែកនេះធ្ងន់ជាងកៅអីជ័រនេះ។
  2. ចាប់ផ្តើមលេងដោយឱ្យក្មេងៗជ្រើសរើសដាក់វត្ថុសម្រាប់ថ្លឹងទៅក្នុងកំប៉ុងរបស់ជញ្ជីង។
  3. ឱ្យក្មេងម្នាក់ជ្រើសរើសវត្ថុមួយដែលស្រាលដាក់ចូលទៅ។
  4. បន្ទាប់មកឱ្យក្មេងម្នាក់ទៀតជ្រើសរើសវត្ថុដែលធ្ងន់ចូលទៅទៀត។
  5. ចូរពិភាក្សាថា៖តើវត្ថុមួយណាដែលកូនៗគិតថាស្រាល?
    តើវត្ថុមួយណាដែលកូនៗគិតថាធ្ងន់? ហេតុអ្វី? ឆ្លើយប្រាប់តាមស្ថានភាពវត្ថុ។
  6. ឱ្យក្មេងម្នាក់ជ្រើសរើសវត្ថុមួយដែលស្រាលជាងដាក់ចូលទៅ។
  7. បន្ទាប់មកឱ្យក្មេងម្នាក់ទៀតជ្រើសរើសវត្ថុដែលធ្ងន់ជាងចូលទៅទៀត។
  8. តើវត្ថុមួយណាដែលកូនៗគិតថាស្រាលជាង?
    តើវត្ថុមួយណាដែលកូនៗគិតថាធ្ងន់ជាង? ហេតុអ្វី? ឆ្លើយប្រាប់តាមស្ថានភាពវត្ថុ។
  9. ចូរអនុវត្តជំហានទាំងនេះម្ដងទៀតសម្រាប់វត្ថុផ្សេងៗដែលអ្នកបានប្រមូល។

បម្រែបម្រួល៖ ចូរឱ្យក្មេងៗថ្លឹងវត្ថុផ្សេងៗនៅក្នុងថ្នាក់រៀន និងប្រៀបធៀបទម្ងន់របស់វត្ថុទាំងនោះ ដំបូងទាយ
សិនថាវត្ថុណាធ្ងន់បំផុត ហើយវត្ថុណាស្រាលបំផុត។