ល្បែងទាយផ្លែឈើ ឬ បន្លែ
សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។ សេក្ដីណែនាំ៖ តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។ តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស […]