ល្បែងស្គាល់គ្នា
សកម្មភាព ៖ ល្បែងស្គាល់គ្នា ចិត្តចលភាពបំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កមបំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។ ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។ ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។(ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា […]