ធនធានទាំងអស់
ល្បែងប្រណាំងខ្វារសម្ភារឬកូនបាល់
សកម្មភាព ៖ ល្បែងប្រមូលបាល់ដាក់កន្រ្តក ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំធំដៃនិងសាច់ដុំភ្នែក បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បុរេគណិត៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសក្ដារល្បែង១សន្លឹក សម្រាប់១ក្រុម សម្ភារសម្គាល់ខ្លួនកុមារ គ្រាប់កូនថ្ម ឬគ្រាប់អ្វី ចំនួន៣០គ្រាប់សម្រាប់ទិន្នផល (សម្រាប់១ក្រុម) កន្ត្រក ឬចានក៏បានសម្រាប់ដាក់គ្រាប់ថ្មម្នាក់មួយៗ តាមចំនួនកុមារលេងក្នុង១ក្រុមដែរនិងគ្រាប់ឡុកឡាក់។ កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ ត្រូវត្រៀមសម្ភារទាំងដែលត្រូវលេងក្នុងល្បែងនេះឱ្យបានគ្រាប់គ្រាន់ ទៅតាមក្រុមដែលមាននិងដែលបានកំណត់។ សេក្ដីណែនាំ៖ ចែកក្មេងៗទៅជាក្រុមៗ ដែលមានចំនួន៣ឬ៤នាក់ ទៅតាមការរៀបចំរបស់អ្នក តែបើច្រើនពេកមិនសប្បាយទេ។ ប្រាប់ឱ្យក្មេងៗអង្គុយតាមក្រុមនីមួយៗជារង្វង់។ ចាប់ផ្ដើមចែកសម្ភារលេងតាមក្រុមនីមួយៗ ដែលបានត្រៀមទុករួចរាល់នោះ។ ប្រាប់ពីរបៀបលេងល្បែងមួយនេះទៅកាន់ក្មេងៗឱ្យបានច្បាស់ជាមុនសិន សម្ភារ៖ […]